អុីតាលីបានបាត់បង់ខ្សែការពារ Riccardo Calafiori របស់ Arsenal ដោយសាររបួស ប៉ុន្តែក្រុមនេះបានកត់ត្រាជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-១ លើក្រុមម្ចាស់ផ្ទះបារាំងក្នុងការប្រកួតបើកឆាក Nations League របស់ពួកគេ។
កីឡាកររបស់ក្លិបកាំភ្លើងធំខាងលើបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែល Ousmane Dembele ត្រូវបានប៉ះទង្គិចគ្នាជាមួយកីឡាករអុីតាលីផងដែរ។ Riccardo Calafiori បានព្យាយាមលេងប៉ុន្មាននាទី ប៉ុន្តែត្រូវបានគេជំនួស។
Bradley Barcola បានជួយបារាំងនាំមុខក្រោយលេងបានត្រឹមតែ១២វិនាទីប៉ុណ្ណោះ ដោយស៊ុតផុតដៃអ្នកចាំទីអុីតាលី។ អុីតាលីបានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៣០ដោយកីឡាករអុីតាលី Federico Dimarco ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនបាល់របស់ Sandro Tonali។
នេះគឺជាការប្រកួតអន្តរជាតិលើកដំបូងរបស់ Tonali ខ្សែបម្រើ Newcastle ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ដោយថ្មីៗនេះបានត្រឡប់មកវិញពីការហាមឃាត់រយៈពេល១០ខែសម្រាប់ការបំពានច្បាប់ល្បែង។
កីឡាករអុីតាលី Frattesi របស់ Inter Milan បានជួយឱ្យអ៊ីតាលីនាំមុខមុននៅដើមតង់ទី២ ជាមួយនឹងការបញ្ចប់ទីនៅនាទីទី៥០ ពីការបញ្ជូនបាល់របស់ Mateo Retegui ។ Giacomo Raspadori បានផ្តួល William Saliba ជាមួយការប្រជែងយកបាល់ ហើយស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ឲ្យអុីតាលីនៅនាទីទី៧៤។
ជាមួយខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich កើតនៅទីក្រុងឡុងកីឡាករ Michael Olise បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រទេសបារាំង។ គាត់បានលេងឱ្យជម្រើសជាតិក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅនេះ។
លទ្ធផលនេះធ្វើឲ្យអុីតាលីរកបាន៣ពិន្ទុឈរលេខ១ក្រុម Group 2 មាន៣ពិន្ទុស្មើជាមួយបែលហ្ស៊ិកដែលបានយកឈ្នះអុីស្រាអែល ៣ទល់១ដែរ។ ការប្រកួតបន្ទាប់អុីតាលីត្រូវប៉ះអុីស្រាអែលនៅថ្ងៃទី១០ ខែកញ្ញា ខណៈដែលបារាំងត្រូវប៉ះក្រុមខ្លាំងបែលហ្ស៊ិកនៅថ្ងៃទី១០ កញ្ញាដូចគ្នា៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)