ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាលនិងបាក់ជេីងឆ្វេង ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយឡំប្រឺតា។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤៤នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង៤២ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។
ជនរងគ្រោះមានឈ្មោះ ឈុន រ៉ែន ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបែកក្បាលនិងបាក់ជេីងឆ្វេង មានទីលំនៅរស់នៅភូមិអូររំចេក ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់ជិះម៉ូតូហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1P 2430 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងលេខ៤២ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកជាមួយឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HM 7881 ដែលបេីកបរបញ្រាសទិសគ្នាបណ្តាលឱ្យភាគីខាងម៉ូតូដួលបោកទៅនិងថ្នល់រងរបួសបែកក្បាលនិងបាក់ជេីងខាងឆ្វេង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាល។
ចំណែកម៉ូតូនិងឡំប្រឺតាត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ