ព័ត៌មានទាន់ហេតុការណ៍៖

២គ្រាប់របស់ De Bruyne បង្ហាញពីការប្តេជ្ញាចិត្តជាប្រធានក្រុមជាថ្មីចំពោះបែលហ្ស៊ិក

ចែករំលែក៖

ប្រធានក្រុម Kevin De Bruyne បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីនាំបែលហ្ស៊ិកឱ្យឈ្នះ ៣-១ លើអុីស្រាអែល ក្នុងការប្រកួតបើកឆាក Nations League របស់ខ្លួនកាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី៧ខែកញ្ញា នេះ ដោយលេងបិទទ្វារក្នុងប្រទេសហុងគ្រីជាទឹកដីកណ្តាល ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។

ប្រធានក្រុមរបស់បែលហ្ស៊ិករូបនេះបានស៊ុតបាល់នាំមុខនៅនាទីទី២១ ប៉ុន្តែអុីស្រាអែលតាមស្មើវិញនៅ៩នាទីក្រោយមកក្នុងតង់ទី១ ដោយកីឡាករ Castagne បើទោះបីជាចំណាយពេលការពារពាក់កណ្តាលនៅ Nagyerdei Stadion របស់ Debrecen ក៏ដោយ។ កីឡាករ Youri Tielemans បានស្តារការនាំមុខឲ្យបែលហ្ស៊ិកដោយរកគ្រាប់បាល់នាំមុខវិញនៅតង់ទី២ នាទីទី៤៨ ហើយ De Bruyne បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ទៀតនៅនាទីទី៥២ជួយឲ្យបែលហ្ស៊ិកកាន់តែកក់ក្តៅ និងទទួលបានជ័យជម្នះក្នុងលទ្ធផល ៣ទល់១។

បែលហ្ស៊ិកអាចមានលទ្ធភាពក្នុងការខ្ជះខ្ជាយបាល់ប៉េណាល់ទីមួយផ្សេងទៀត ខណៈដែលពួកគេបានឡើងទៅឈរនៅកំពូលតារាង League A នៃពូល២ជាមួយនឹងក្រុមអុីតាលី ដែលបានយកឈ្នះបារាំងក្នុងលទ្ធផល ៣-១ ក្នុងទីក្រុងប៉ារីសក្នុងការប្រកួតក្នុងពូលផ្សេងទៀត។

លទ្ធផល២គ្រាប់របស់ De Bruyne បានកើតឡើងមួយថ្ងៃបន្ទាប់ពីគាត់បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្រុមបែលហ្ស៊ិក ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែអំពីអនាគតរបស់គាត់ជាមួយក្រុមជម្រើសជាតិ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានត្អូញត្អែរអំពីលទ្ធភាពនៃការលេងការប្រកួតច្រើនពេក ហើយបានទុកអនាគតរបស់គាត់ជាមួយបែលហ្ស៊ិកមិនច្បាស់លាស់បន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុបនៅពាក់កណ្តាលឆ្នាំ។ ប៉ុន្តែមិនមានការសង្ស័យពីចំណង់ចំណូលចិត្តរបស់គាត់ឡើយ ខណៈដែលគាត់បានដឹកនាំការវាយលុកដំបូងៗ និងបានវាយបកដោយមិននឹកស្មានដល់ដើម្បីឈានទៅបញ្ចប់ទីយ៉ាងល្អ។

ការប្រកួតកាលពីរាត្រីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះ ត្រូវបានផ្លាស់ទៅប្រទេសហុងគ្រី នៅពេលដែលសមាគមកីឡាបាល់ទាត់បែលហ្ស៊ិកមិនអាចស្វែងរកសាលាក្រុងនៅក្នុងប្រទេសរបស់ពួកគេដែលមានបំណងធ្វើជាម្ចាស់ផ្ទះការប្រកួតដោយសារតែការភ័យខ្លាចផ្នែកសន្តិសុខ ខណៈជម្លោះអុីស្រាអែល និងហ្គាហ្សាក៏បានបង្ខំក្រុមអុីស្រាអែលឱ្យផ្លាស់ទីលំនៅឋានទៅក្រៅប្រទេស។

អុីស្រាអែលនឹងធ្វើជាម្ចាស់ផ្ទះទទួលអុីតាលីក្នុងការប្រកួត Nations League បន្ទាប់របស់ពួកគេនៅទីក្រុង Budapest នៅថ្ងៃចន្ទ ខណៈដែលបែលហ្ស៊ិកជួបជាមួយបារាំងនៅទីក្រុង Lyon ក្នុងពេលតែមួយ ៕

ដោយ៖ ភារៈ (រូបភាព ៖ Reueter/CNA)


ចែករំលែក៖