ព័ត៌មានទាន់ហេតុការណ៍៖

កុំយកគំរូតាមខ្ញុំ! នគរបាលស្រុកបសេដ្ឋ​ ចេញស្ទាក់ឃាត់មុខសញ្ញាក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារ​ណៈ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ បេីតាមការ​បញ្ជាក់ពី​មន្រ្តីជំនាញ​អធិការ​នគរបាល​ស្រុក​បសេដ្ឋ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងថា​ ក្មេងទំនើងម្នាក់​ បានធ្វេីសកម្មភាព​បង្ហោះម៉ូតូតាមផ្លូវសាធារណៈ​ បង្កការភ្ញាក់ផ្អេីលប៉ះពា​ល់ដល់សណ្ដាប់ធ្នាប់សង្គម​ និងអាចបង្កហា​និភ័យដល់អ្នកដំណេីរដទៃ​ផ្សេងទៀត​ ត្រូវ​បានឃាត់កាលពីវេលាម៉ោង ៨​ និង៣០​នាទីយប់ថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ​២០២៤ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំ​ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្មេងទំនើង​មានឈ្មោះ​ លន ផាលិ ភេទប្រុស អាយុ​២១ឆ្នាំ មុខរបរធ្វើការរោងចក្រ​ រស់នៅភូមិព្រៃជ្រលួជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មធ្យោបាយ​ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ស្លាកលេខតាកែវ 1AD 9223 បាន​នាំយកមកអធិការដ្ឋានស្រុកបសេដ្ឋ​ យោងតាមការផ្ដល់ចម្លើយថាខ្លួនពិតជាបានធ្វើសក​ម្មភាពជិះបង្ហោះម៉ូតូតាមផ្លូវ​  ប្រាកដមែន ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានធ្វេីការ​អប់រំ​កិច្ច​សន្យា​ ប្រគល់ជូន​អាណាព្យាបាល​ដេីម្បី​គ្រប់គ្រង​បន្ដ​ ពលក​ម្ម​ធ្វើ​អនាម័យ​ ៤៨ម៉ោង​ ដោយរក្សា​ម​ធ្យោបាយ​ម៉ូតូ​ទុកនៅ​ អធិការ​ដ្ឋាន​នគរបាល​ស្រុ​ក​បសេដ្ឋ​ គ្រប់កំណត់រយៈពេល​ ៩០ថៃ្ង​ ៕

ដោយ​៖ តារា​


ចែករំលែក៖