ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី១៣ ។
សូមបញ្ជាក់ថា ៖ ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី១៣ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធាន បណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល និងសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤០រូប(ស្រី ១៨រូប) នៅវិមាន ៧ មករា៕
ដោយ ៖ សិលា