ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ៃ សុគន្ធ ត្រូវបានតំណាងអយ្យការ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ តំណាងអយ្យការ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយលោក ម៉ៃ សុគន្ធ បានចេញមុខទទួលខុសត្រូវ និងបានសំណងដល់ជនរងគ្រោះ ដែលជាម្ចាស់ PassApp និងសងរដ្ឋផងដែរ ។នេះជាមេរៀនមួយសម្រាប់លោក ដែលត្រូវចងចាំ។

សូមបញ្ជាក់ថា ការដោះលែងលោក ម៉ៃ សុគន្ធ ឲ្យមានសេរីភាពវិញ គឺទទួលបានប្រភពព័ត៌មានពីមន្ត្រីនៅសាលាដំបូងរាជធានីភ្នំពេញ តែទោះជាយ៉ាងណា អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន នគរវត្ត បានព្យាយាមទំនាក់ទំនង លោកព្រះរាជអាជ្ញារង និង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធតេលេក្រាម តែលោកព្រះរាជ្ញារងមានការចូលមើល តែពុំមានការឆ្លើយតបនោះទេ។

សូមរំលឹកថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចមុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ម៉ៃ សុគន្ធ បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA LandCruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកបរយ៉ាងលឿន បើកចេញពីចំណុចផ្លូវបេតុង ផ្សារបឹងបៃតង ឆ្ពោះទៅកាន់ផ្សារទឹកថ្លា រួមទាំងមានរថយន្តសារ៉ែនសមត្ថកិច្ចប្រដេញពីក្រោយ ដោយសារលោកម៉ៃ សុគន្ធ បានបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាល់កុល ខណៈរថយន្តទាំង២គ្រឿងរវាងរថយន្តលោកម៉ៃ សុគន្ធ និង រថយន្តរបស់សមត្ថកិច្ចប្រដេញគ្នា មកដល់ចំណុចកើតហេតុ មុខផ្សារទឹកថ្លា រថយន្តលោកម៉ៃ សុគន្ធ បានជ្រុលល្បឿនបុករះម៉ូតូកង់បី២គ្រឿងដែលកំពុងបើកនៅពីមុខ និងបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចំនួន៣កង់ចេញពីជូួរ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច បណ្តាលឲ្យមនុស្សប្រុសស្រីដែលជិះលើកង់បី រងរបួសធ្ងន់ស្រាលចំនួន៤នាក់៕


ដោយ ៖ រ៉ារ៉ា


ចែករំលែក៖