ព័ត៌មានទាន់ហេតុការណ៍៖

«កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ»

ចែករំលែក៖

ខេត្តសៀមរាប ៖ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញចូលរួមក្នុងពិធីបេីកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបន្តទៅរាជធានីភ្នំពេញនាអំឡុងចុងខែកញ្ញានេះ។

ពិធីបើកព្រឹិត្តិការណ៍ដ៏មានអត្ថន័យនេះមានការអញ្ជេីញចូលរួមពី លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Du Zhanyaun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបោះពុម្ភផ្សាយភាសាបរទេស (CICG) លោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិប្រមាណ១៥០នាក់ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប៕

ដោយ ៖ សិលា


ចែករំលែក៖