អ្នករៀបចំបានកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងប៉ារីសឆ្នាំ 2024 និយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានលក់សំបុត្រចំនួន 12 លានសន្លឹកសម្រាប់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឡើកនេះ ដោយបានបំបែកកំណត់ត្រាលក់បានច្រើនជាងគេបង្អស់លើសកំណត់ត្រាពីមុននៅទីក្រុងឡុងដ៍ឆ្នាំ 2012 ទៅទៀត។
សំបុត្រប្រហែល 9.5 លានសន្លឹកត្រូវបានលក់សម្រាប់កីឡាអូឡាំពិក និង 2.5 លានសន្លឹកសម្រាប់ប៉ារ៉ាឡាំពិកដែលនឹងបញ្ចប់នៅកាលពីថ្ងៃអាទិត្យ។
កាលពីក្នុងឆ្នាំ 2012 អ្នករៀបចំកម្មវិធីនៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសបានបង្កើតកំណត់ត្រាសម្រាប់ប៉ារ៉ាឡាំពិកជាមួយនឹងការលក់សំបុត្រ 2.7 លានសន្លឹក ប៉ុន្តែមានតែ 8.2 លានសន្លឹកប៉ុណ្ណោះដែលត្រូវបានលក់សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ៕
ដោយ៖ ភារៈ