ទីផ្សារដោះដូរកីឡាកររដូវក្តៅបានបិទបញ្ចប់ ក្នុងនោះមានក្លិបមកពី Premier League បានចំណាយប្រាក់រាប់រយលានផោនដើម្បីពង្រឹងក្រុមរបស់ពួកគេ ប៉ុន្តែក្រុមដែលអាចចង់ពង្រឹងសមត្ថភាពបាន នៅតែអាចនាំយកកីឡាករដោយឥតគិតថ្លៃផ្ទេរ, កីឡាករដែលមិនស្ថិតនៅក្រោមកិច្ចសន្យាដែលអាចរកបានដើម្បីចុះហត្ថលេខាយកពួកគាត់។
មានកីឡាករសំខាន់ៗមួយចំនួននៅតែមិនទាន់មានក្លិបលេងនៅឡើយក្នុងនោះមានតែអ្នកចាំទី, ខ្សែការពារ និងខ្សែប្រយុទ្ធជាដើម។ ខាងក្រោមនេះគឺជាកីឡាករលេចធ្លោមួយចំនួនដែលកំពុងតែនៅទំនេរក្នុងទីផ្សារកីឡាករនៅតំបន់អឺរ៉ុប៖
១. អ្នកចាំទី Keylor Navas ៖ Keylor Navas វ័យ៣៧ឆ្នាំបានប្រកាសពីការចាកចេញរបស់គាត់ពី Paris St-Germain ក្នុងខែឧសភា ហើយត្រូវបានគេរាយការណ៍ថា នឹងចូលរួមជាមួយក្លិបអ៊ីតាលី Monza លើការផ្ទេរដោយឥតគិតថ្លៃនៅពេលដែលកិច្ចព្រមព្រៀងបានបរាជ័យ។ អតីតអ្នកចាំទីកូស្តារីការូបនេះបានចំណាយពេល៥ ឆ្នាំនៅ Real Madrid និង៥ឆ្នាំទៀតនៅ PSG។ គាត់ក៏បានបង្ហាញខ្លួន១៧ប្រកួតនៅ Premier League កំឡុងពេលខ្ចីជើងនៅ Nottingham Forest ក្នុងឆ្នាំ២០២២-២០២៣។
២. ខ្សែការពារស្តាំ Serge Aurier ៖ អតីតខ្សែការពារ Tottenham និង Nottingham Forest កីឡាករ Serge Aurier វ័យ៣១ឆ្នាំ បានលេងជាមួយអតីតតារាឆ្នើមរបស់ Crystal Palace កីឡាករ Wilfried Zaha នៅ Galatasaray ឆ្ពោះទៅចុងបញ្ចប់នៃរដូវកាលមុន មុនពេលចាកចេញនៅរដូវក្តៅនេះ។ ខ្សែការពារកូតឌីវ័រខាងលើនេះមានបទពិសោធន៍ខ្ពស់ជាជួយក្រុមឈ្នះពាន Ligue 1 ពីរសម័យកាលជាមួយ Paris St-Germain ផងដែរ។
៣. ខ្សែការពារកណ្តាល Joel Matip ៖ Joel Matip វ័យ៣៣ឆ្នាំបានលាគ្នាជាមួយ Liverpool នៅរដូវក្តៅបន្ទាប់ពីលេងបាន៨រដូវកាល។ គាត់បានជួយក្លិបឈ្នះ Premier League និង Champions League ក្រោមការដឹកនាំរបស់លោក Jurgen Klopp បន្ទាប់ពីចូលរួមជាមួយ Schalke ដោយមិនគិតថ្លៃផ្ទេរ។ ចាប់តាំងពីពេលនោះមក Matip ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបជាច្រើនរួមទាំង West Ham ផងដែរ។
៤. ខ្សែការពារកណ្តាល Mats Hummels ៖ ជាអ្នកជួយឲ្យឈ្នះជើងឯក World Cup 2014 របស់អាល្លឺម៉ង់ Mats Hummels បានលេងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League សម្រាប់ក្លិប Borussia Dortmund ក្នុងខែមិថុនា នៅពេលដែលពួកគេបានចាញ់ក្រុម Real Madrid នៅកីឡដ្ឋាន Wembley។ នេះជាការបង្ហាញខ្លួនចុងក្រោយរបស់កីឡាករវ័យ៣៥ឆ្នាំរូបនេះសម្រាប់ក្លិប។ Hummels ដែលអតីតក្លិបរបស់គាត់រួមទាំង Bayern Munich ចាប់តាំងពីពេលនោះមកមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅ Roma។
៥. ខ្សែការពារឆ្វេង Brandon Williams ៖ Brandon Williams វ័យ២៤ឆ្នាំ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីឱ្យ Manchester United ក្នុងលទ្ធផលស្មើ ៣-៣ Premier League ជាមួយ Sheffield United ក្នុងឆ្នាំ២០១៩។ Williams ដែលបាននៅ United តាំងពីអាយុ៩ឆ្នាំ ត្រូវបានបើកឲ្យមានការផ្ទេរនៅរដូវក្តៅបន្ទាប់ពីការបង្ហាញខ្លួន៥១ក្រុមដំបូង ហើយគាត់នៅតែគ្មានក្លិបថ្មីលេង។
៦. ខ្សែបម្រើស្លាប Victor Moses ៖ Victor Moses វ័យ៣៣ឆ្នាំកំពុងស្វែងរកក្លិបថ្មីបន្ទាប់ពីចាកចេញពី Spartak Moscow។ Moses បង្ហាញខ្លួន២២០ប្រកួត Premier League សម្រាប់ក្លិបចំនួន៥រួមទាំង Chelsea និង Liverpool។ គាត់បានចំណាយពេល៩ឆ្នាំនៅ Chelsea ចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២១ បន្ទាប់ពីចូលរួមពី Wigan ក្នុងតម្លៃ៩លានផោន។
៧. ខ្សែបម្រើកណ្តាល Adrien Rabiot ៖ Adrien Rabiot វ័យ២៩ឆ្នាំបានចាកចេញពី Juventus នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ដោយបានបង្ហាញខ្លួន២១២ប្រកួតជាមួយក្រុម Serie A បន្ទាប់ពីចុះហត្ថលេខាពី Paris St-Germain ក្នុងឆ្នាំ២០១៩។ អតីតកីឡាករយុវជនរបស់ Manchester City រូបនេះត្រូវបានគេភ្ជាប់ជាមួយ Manchester United។ Rabiot បានលេងឱ្យប្រទេសបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នៅពេលដែលពួកគេបានចាញ់ដោយបាល់ប៉េណាល់ទីជាមួយអាហ្សង់ទីន។
៨. ខ្សែបម្រើកណ្តាល Andre Gomes ៖ Andre Gomes វ័យ៣១ឆ្នាំបានចាកចេញពី Everton ដែលបានចំណាយប្រាក់២២លានផោនសម្រាប់គាត់ក្នុងឆ្នាំ២០១៩ នៅពេលដែលកិច្ចសន្យារបស់គាត់បានផុតកំណត់បន្ទាប់ពីរដូវកាល២០២៣-២០២៤។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះធ្លាប់ប្រកបអាជីពនៅ Barcelona, Valencia និង Lille។ យោងតាមរបាយការណ៍ចុងក្រោយ Gomes គ្រោងនឹងផ្លាស់ទៅសហរដ្ឋអាមេរិកដើម្បីលេងនៅលីក MLS ប៉ុន្តែគាត់នៅតែគ្មានក្លិបលេងនៅឡើយនាពេលនេះ។
៩. ខ្សែបម្រើស្លាប Robert Skov ៖ Robert Skov វ័យ២៨ឆ្នាំត្រូវបានគេដាក់ឈ្មោះថា ជាអ្នកស្នងតំណែង Gareth Bale ដោយខ្សែបម្រើស្លាបរូបនេះធ្លាប់មានទំនាក់ទំនងជាមួយ Tottenham និងធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិដាណឺម៉ាកនៅ World Cup ឆ្នាំ២០២២ ប៉ុន្តែនៅតែគ្មានក្លិបលេង បន្ទាប់ពីចំណាយពេល៥ឆ្នាំនៅប្រទេសអាល្លឺម៉ង់ជាមួយក្លិប Hoffenheim។ Skov បានបង្ហាញខ្លួនច្រើនជាង១០០ប្រកួតនៅ Bundesliga ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់៕
ដោយ៖ ភារៈ