ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង៣០នាទីយប់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បន្ថែមទៀត នៅម្តុំផ្លូវសូឡា ក្បែរផ្ទះសំណាក់ ស្ទឹងលាភ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីហិង្សា (ប្រើខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាពវាយ ប្លន់យកម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់រួមមាន៖
១-ឈ្មោះ បឿន បៀន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវបេតុងម្តុំលូ៥ ភូមិធ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
២-ឈ្មោះ វុធ រិទ្ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ៣ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖តារា