ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ម៉ែន ណាត និង អុំ សំអាន មិនមែនជាអ្នកជំនាញខាងព្រំដែននិងផែនទីទេ = ដូច្នេះ២នាក់នេះនិយាយមិនត្រឹមត្រូវគួរឲ្យជឿទេ។
២- ម្នាក់ដែលនិយាយក្នុងបណ្តាញព័ត៌មាននឹងសំនៀងជាវៀតណាមហើយនិយាយពីរឿងខ្មែរ = ជាចារកម្មយួនបង្កប់ទេដឹង?
៣- សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកូរ៉េហើយដើម្បីប្រជុំនិងទទួលសញ្ញប័ត្របណ្ឌិតកិត្តិយសនិងឧទ្ទេសនាមបទពិសោធន៍ជូនបណ្តាប្រទេសលើពិភពលោក = ជាឱកាសល្អសម្រាប់ពលករមួយចំនួនដែលចង់ធ្វើបាតុកម្មប្រឆាំង?
៤- កុំយកសម្លេងខ្មែរនៅក្រៅប្រទេសមកបង្គាប់បញ្ជាររាជរដ្ឋាភិបាលកម្ពុជា = ទៅមិនរួចទេកុំចង់សាកល្បងអី។
៥- រាជរដ្ឋាភិបាលកម្ពុជាមិនមែនកញ្ជើរធ្លុះទេ = ក្រុមឧទ្ទាមក្រៅច្បាប់ស្គាល់គណបក្សប្រជាជនកម្ពុជាស្តើងពេកហើយ ។
៦- មានតែខ្មែរក្រៅប្រទេសមួយចំនួនតូចទេដែលប្រឆាំងការអភិវឌ្ឍន៍តំបន់ត្រីកោណ = ខ្មែរភាគច្រើនគាំទ្រអភិវឌ្ឍន៍តំបន់ត្រីកោណ។
៧ – គ្រួសារនិយម គណបក្សប្រជាជនកម្ពុជាមិនដល់អតីតៈបក្សប្រឆាំងទេ = គណបក្សប្រជាជនកម្ពុជាបានត្រឹមកូន ក្មួយ ឯបក្សប្រឆាំងបានប្រពន្ធចុង ប្រពន្ធដើម សាហាយ ស្រីស្នេហ៍ទៀតផង។
៨- បើនិយាយពីប្រជាធិបតេយ្យអតីតៈបក្សប្រឆាំងមិនដែលសម្រេចអីជាសមូហភាពទេគឺអត្តនោម័តដោយមេក្រុមឧទ្ទាមក្រៅច្បាប់ = ឯគណបក្សប្រជាជនកម្ពុជាយកសមូហភាពថ្នាក់ដឹកនាំជាធំ។
៩- ក្រុមឧទ្ទាមក្រៅច្បាប់ដើរដល់ភាពទាល់ច្រកហើយ = ដល់ដំណាក់កាលយក ម៉ែន សុថាវរិន្ទ ចេញមុខមកនិយាយហើយ។
១០- ឥឡូវរាជរដ្ឋាភិបាលកម្ពុជាមិនផ្អាកការអភិវឌ្ឍន៍តំបន់ត្រីកោណទេ = នៅតែបន្តអភិវឌ្ឍន៍តាមផែនការកំណត់ ៕
ដោយ ៖ សិលា