ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការនគរបាលខេត្តកំពត៖ ប្អូនៗដែលប្រើប្រាស់គ្រឿងញៀននៅពេលនេះ គឺមិនទាន់ហួសពេលសំរាប់ធ្វើការដកខ្លួនចេញឱ្យឆ្ងាយពីគ្រឿងញៀននោះទេ!

ចែករំលែក៖

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា៖ សារជូនប្អូនៗ ដែលប្រើប្រាស់គ្រឿងញៀន នៅពេលនេះគឺមិនទាន់ហួសពេលសំរាប់ធ្វើការដកខ្លួនចេញឱ្យឆ្ងាយពីគ្រឿងញៀននោះទេ! ការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ជាពិសេសគឺក្នុងគ្រួសារនិងអនាគតរបស់ប្អូនៗតែម្តង ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តថា យើងអាចជ្រើសរើសការសប្បាយបានច្រើនយ៉ាងដោយពុំចាំបាច់សប្បាយដោយការប្រើប្រាស់គ្រឿងញៀននោះទេ គ្មាននរណាម្នាក់រីកចំរើនឬជោគជ័យក្នុងជីវិតដោយសារការប្រើប្រាស់គ្រឿងញៀននោះឡើយដកខ្លួននៅពេលនេះគឺមិនទាន់ហួសពេលនោះទេ។

បន្ថែមពីនេះ លោកស្នងការខេត្តរូបនេះ អំពាវនាវឱ្យយុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងសូមគិតនិងពិចារណដោយខ្លួនឯង បំណងល្អពីបងចំពោះប្អូនទាំងអស់គ្នា៕ដោយ៖តារា


ចែករំលែក៖