ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ផ្តល់អនុសាសន៍ ៩ចំណុច ជូនដល់នាយទាហាន-នាយទាហានរងដែលទទួលបានការដំឡើងឋានន្តរសក្តិថ្មី

ចែករំលែក៖

ខេត្តរតនគិរី៖លោកឧត្តម សេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីបានធ្វើផ្តល់អនុ

សាសន៍ ដល់នាយ នាយរងអាវុធហត្ថដែលទទួលការដំឡើងឋានន្តរសក្តិថ្មី ត្រូវយកបទពិសោធន៍ដែលមានស្រាប់ ខិតខំសិក្សាស្វែងយល់ បន្ថែមនូវចំណុចខ្វះខាត ដើម្បីបំពេញតួនាទីឲ្យទទួលបានជោគជ័យនៅពេលខាងមុខនិងត្រូវបង្កើនការ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងារ។

ការផ្តល់អនុសាសន៍នេះធ្វើឡើងក្នុងពិធីក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហ៊ាននៃកងរាជអាវុធហត្ថខេត្តរតនគរី ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។

នាយទាហាននៃកងរាជអាវុធខេត្តរតនគិរីដែលត្រូវបានបំពាក់ឋានន្តរសក្តិនាពេលនេះ មានចំនួន៤រូប គឺ៖ លោកវរសេនីយ៍ទោ គង់ ប៊ុន្នី ដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯកជា មេបញ្ជាការរងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។

លោក វរសេនីយ៍ត្រី ណាប់ វណ្ណៈ ដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ជានាយសេនាធិការរងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ដំឡើងឋានន្តរសក្តិ លោកអនុសេនីយ៍ត្រីផាន ចន្ទី ទៅជាអនុសេនីយ៍ទោ មុខងារជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវនៃកងឯកភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ដំឡើងឋានន្តរសក្តិ លោកវរសេនីយ៍ត្រី ឡុង ចាន់ វាសនា ទៅវរសេនីយ៍ទោ។មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរីផ្តល់អនុសាសន៍ទាំង៩ចំណុចរួមមាន៖

១.ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតមហិច្ចតា និងឧបាយកលរបស់ពួកមជ្ឈដ្ឋានអាក្រក់ ដែលមានគោលបំណងផ្តួលរំលំ រាជ រដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ។

២.ត្រូវគោរពម៉ឺងម៉ាត់នូវបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ គោរពច្បាប់របស់រដ្ឋ បទបញ្ជា ក្រមសីលធម៌វិជ្ជាជីវៈ និង គោរពសិទ្ធិមនុស្ស ។

៣.ទទួលខុសត្រូវរាល់ភារកិច្ចដែលបានប្រគល់ ធ្វើការតាមតួនាទី រួមចំណែកក្នុងការដឹកនាំបញ្ជា អនុវត្តតាមល័ក្ខការណ៍សមូហភាព ម្នាក់ៗទទួលខុសត្រូវពេលបំពេញភារកិច្ចត្រូវ ហ៊ានគិត ហ៊ានធ្វើ ហ៊ាន ទទួលខុសត្រូវ នឹងធ្វើជាគំរូល្អដល់ថ្នាក់ក្រោមបង្គាប់របស់ខ្លួន ។

៤.ត្រូវយកចិត្តទុកដាក់រៀនសូត្រស្វែងយល់ និងលើកកម្ពស់សមត្ថភាពកម្រិតយល់ដឹងរបស់ខ្លួនជា ប្រចាំ ដើម្បីឲ្យក្លាយជា អាវុធហត្ថមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនិងសំណូមពរ ភារកិច្ចក្នុង ដំណាក់កាលថ្មី ឲ្យស្របតាមបរិបទនៃសង្គមកម្ពុជាសម័យបច្ចេកវិទ្យាទំនើបនេះ ដើម្បីត្រៀមទទួលភារ កិច្ចជាបន្តបន្ទាប់នៅពេលខាងមុខ ។

៥.ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អ បញ្ចៀសឲ្យបាននូវទំនាស់បែកបាក់សាមគ្គីផ្ទៃក្នុង ដែលជាមូលហេតុនាំឲ្យមានភាពអសកម្មក្នុងអង្គភាព មានតែសាមគ្គីភាពទេ ដែលធ្វើឲ្យយើងជម្នះបាននៅគ្រប់ឧបសគ្គ មានន័យថាគ្រប់ការងារទាំងអស់អាចសម្រេចទៅបាន សុទ្ធតែមានការចូលរួមគាំទ្រ ប្រកបដោយភាពជឿជាក់ នឹងស្មោះត្រង់ ។

៦.ត្រូវមានកិច្ចសហការល្អជាមួយស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី ពិសេស ជួយសង្គ្រោះ ការពារ បម្រើប្រជាពលរដ្ឋនិងមាតុភូមិរបស់យើងដោយភាពស្មោះត្រង់ ។

៧.ចូលរួមអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

៨.យកចិត្តទុកដាក់ថែទាំជួសជុល កសាងជំរុំជំរក កន្លែងធ្វើការ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ភារកិច្ច ការងារ និងការរស់នៅរបស់កងរាជអាវុធហត្ថ។

៩.ត្រូវយកចិត្តទុកដាក់ថែរក្សាការពារ រាល់មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ ឲ្យបាន ត្រឹមត្រូវ និងលើកកម្ពស់ជីវភាពរស់នៅ ហូបចុក ស្លៀកពាក់ ព្យាបាល ដល់កងកម្លាំង ឲ្យបានល្អជំរុញការ ដាំដុះ ចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពរស់នៅបានល្អប្រសើរ។ ចូលរួមក្នុងសកម្មភាពវប្បធម៌ សិល្បៈ កីឡា ឲ្យបានផុសផុល ដើម្បីកាយសម្បទារឹងមាំ សុខភាពមាំមួន រស់នៅស្អាត ហូបស្អាត ប្រកបដោយ អនាម័យ ៕

ដោយជីវ័ន្ត


ចែករំលែក៖