ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។

ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមិនដែលរំលងទស្សនាសត្វកម្រ ៦ ប្រភេទមានដូចជា ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំ ។ សត្វទាំងនេះមានប្រជាប្រិយភាពខ្លាំង និងស្ថិតនៅក្នុងបញ្ជីលើ គេដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតទស្សនាពេលមក កម្សាន្តនៅសួនឧទ្យានភ្នំតាម៉ៅ។

ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំតាមផ្លូវក្រាលកៅស៊ូប្រមាណ ៥គីឡូម៉ែត្រ៕ដោយ៖តារា


ចែករំលែក៖