អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្ងៃទី១៣ខែកញ្ញា ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា៖ មន្ត្រីមួយរូបនៃក្រសួងការពារជាតិអាល្លឺម៉ង់បានថ្លែងថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាចម្បាំងអាល្លឺម៉ង់មិនមែនសំដៅលើភាគីណាមួយឡើយ តែគឺដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍ដែលជាគោលការណ៍អន្តរជាតិ។តើក្រសួងការបរទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?
គេហទំព័រ «CCFR China state-controlled media » លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា គោលការណ៍ចិនតែមួយ គឺជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនិងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ។ បញ្ហាតៃវ៉ាន់មិនមែនជាបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍នោះឡើយតែជាបញ្ហាទាក់ទងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន។ យើងគោរពសិទ្ធិនាវាចរណ៍របស់ប្រទេសនានានៅដែនសមុទ្រពាក់ព័ន្ធ ដោយអនុលោមតាមច្បាប់ចិននិងច្បាប់អន្តរជាតិ ដែលបូករួមទាំង《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》ផងដែរ ប៉ុន្តែយើងប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កហេតុនិងបង្កអន្តរាយដល់អធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសចិន ក្រោមស្លាកសេរីភាពនៃការធ្វើនាវាចរណ៍៕
ដោយ ៖ សិលា