ភ្នំពេញ ៖ ការបង្ហោះផ្សាយថា ដីនៅខេត្តរតនគិរី និងមណ្ឌលគិរី ត្រូវបានប្រទេសផ្សេងយករាប់សិបម៉ឺនគីឡូម៉ែត្រការ៉េ គឺជាព័ត៌មានចាស់ និងជាព័ត៌មានមិនពិត! ។ នេះជាការលើកឡើងពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ប្រទេសកម្ពុជាការពារនិងថែរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងពេញលេញ! រាល់ការផ្សាយព័ត៌មានចាស់ និងព័ត៌មានមិនពិតផ្សេងទៀតដោយក្រុមជ្រុលនិយមមួយក្តាប់តូច សុទ្ធសឹងជាការឃោសនាអកុសល ធ្វើឡើងដោយចេតនាទុច្ចរិតក្នុងគោលបំណងញុះញង់បង្កចលាចល បំពុលសង្គម ដែលជាទង្វើសង្គមស្អប់ខ្ពើម។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំនិងសូមឈប់បន្តចែកចាយនូវព័ត៌មានចាស់ទាំងនេះទៀត៕
ដោយ ៖ សិលា