ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា

លិខិតថ្លែងអំណរគុណ

ផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជា

ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានទទួលសារនិងលិខិតអបអរសាទរប្រកប ដោយ អត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាស្រលាញ់រាប់អានដឹកក់ក្តៅបំផុតពី សម្តេចមហាបវរធិបតី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ទាំងអស់ ផ្ញើមកជូនខ្ញុំ ក្នុងឱកាសដែលខ្ញុំទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការ កសាងសន្តិភាព” នៅសាកលវិទ្យាល័យដុងហុកវ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ សញ្ញាបត្របណ្ឌិតកិត្តិយស ដែលខ្ញុំទទួលបាននាពេលនេះ គឺជាលទ្ធផលនិងសក្ខីភាពនៃការលះបង់ ការខិតខំប្រឹងប្រែងរួមគ្នា និងជាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់យើងទាំងអស់គ្នា និងសម្រាប់ប្រជាជាតិយើងទាំងមូល ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងភរិយា សូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះ សម្តេចមហាបវរធិបតី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ដែលតែងតែចូលរួមអបអរ ការពារ និងគាំទ្រដល់ខ្ញុំ នៅគ្រប់កាលៈទេសៈទាំងអស់នៃប្រទេស ជាតិ ទាំងក្នុងនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ធ្វើឱ្យខ្ញុំមានលទ្ធភាពដឹកនាំ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា រហូតទទួលបានសុខ សន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ជាលំដាប់ និងប្រកបដោយភាពសុខដុមរមនាក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង ម្លប់សន្តិភាព។ ទន្ទឹមនេះ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលទាំងមូល ដឹកនាំដោយអ្នកដឹកនាំបន្តវេនវ័យក្មេង និងពោរពេញ ដោយថាមពល សមត្ថភាព និងមនសិការជាតិ ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ជូនជាតិមាតុភូមិ ក្នុងរយៈ ពេលដ៏ខ្លី និងក្នុងស្ថានភាពពិភពលោកដ៏ស្មុគស្មាញ និងមិនប្រាកដប្រជា។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមគោរពជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចមហាបវរធិបតី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ទាំងអស់ និងសូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចមហាបវរធិបតី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងអស់ ទទួលនូវការគោរពស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕

ដោយ ៖ សិលា


ចែករំលែក៖