ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរកំពង់ឆ្នាំង ធ្វើយុទ្ធនាការ ចុះចាក់វ៉ាក់សាំងការពារជំងឺលើសត្វគោ-ក្របី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង  ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ អុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ-ក្របីរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងរដូវវស្សាឆ្នាំ២០២៤នេះ។ 

សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះ ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុកទឹកផុស រៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង  និង លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី កែ ច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក អាជ្ញាធរ ឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ 

ដោយ ៖ សិលា


ចែករំលែក៖