ព័ត៌មានទាន់ហេតុការណ៍៖

តើប្រទេសកម្ពុជា ចំណេញអ្វីខ្លះជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball3000?

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាមានចំងល់ ប៉ុន្តែចម្លើយអាចពិភពលោកដឹងច្បាស់ ពីភាពអស្ចារ្យនេះ ។ តើប្រទេសកម្ពុជា ចំណេញអ្វីខ្លះជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball3000?

– ចរន្តសេដ្ឋកិច្ចជាបណ្តាញ (តម្រូវការដូចជា អាហារ កន្លែងស្នាក់នៅ កន្លែងកម្សាន្តនានា និងសាំងឡាន ។ល។ ) ។ 

– ទទួលបានការបរិច្ចាគចូលមន្ទីរពេទ្យកុមារអង្គរ (ក្មេងរាប់ម៉ឺននាក់ឈឺរាល់ថ្ងៃ ហើយត្រូវការ ការព្យាបាល) ។ 

– បង្ហាញច្បាស់ៗពីវប្បធម៌ និងតំបន់ទេសចរណ៍របស់ខ្មែរ ជាពិសេសតំបន់ប្រាសាទ ។ 

– បង្ហាញទៅពិភពលោកពីសេរីភាព និងសន្តិភាពក្នុងការដើរហើរ ដើម្បីកុំឱ្យប្រទេសជិតខាងបំបាំងយើងពីផែនទី ព្រោះជើងហោះហើរធំៗចុះនៅប្រទេសគេសិន (ចំណុចនេះសំខាន់ក្នុងវិស័យទេសចរណ៍)។

– បង្ហាញពីកិច្ចសហការជាមួយកម្មវិធីអន្តរជាតិនានា (លើកក្រោយគេមកទៀត)។

– ទាក់ទាញជនល្បីៗដែលមិនដែលបានមកស្គាល់ស្រុកយើង។ 

– គេមកលេង គេមកផ្សព្វផ្សាយ (មនុស្សធម្មតាម្នាក់យ៉ាងហោចក៏មានអ្នកស្គាល់រាប់ពាន់នាក់បន្តដែរ ចុះបុគ្គលល្បី?)។ 

– ទាក់ទាញទេសចររដូវកាល Greeny Angkor ។ 

– គេបានស្គាល់ពីអត្តចរិតពិតនៃយើង (ជនជាតិដែលភ្ជាប់នឹងស្នាមញញឹម និងភាពស្មោះត្រង់)។ 

– ចូលរួមវ៉ាជែងជាមួយអន្តរជាតិ ជាមួយធនធាន និងចំណេះដឹង (វិស័យឡាន)។

– បំពេញបំណងអ្នកស្រឡាញ់ឡាន (អ្នកមិនស្រឡាញ់ឡានមិនយល់)។ 

មានចំណុចច្រើនទៀតដែលចំណេញខ្លាំងដល់ប្រទេសយើង សូមចូលរួមគាំទ្រការសហការបង្កើតនូវកម្មវិធីជាតិ និងអន្តរជាតិបន្តបន្ទាប់ទៀត ជារឿងសំខាន់មួយទៀត ប្រតិបត្តិករទេសចរណ៍ត្រូវរកស៊ីឱ្យស្មោះត្រង់ អ្នកជាអ្នកតំណាងស្រុកខ្មែរយើង បើអ្នកមិនត្រង់នឹងភ្ញៀវ យើងនឹងបាត់ឱកាស និងផ្តល់ជាបទពិសោធន៍មិនល្អ គេអាចនឹងមិនមកម្តងទៀត សូមឱ្យគេចេញទៅ ដោយក្តីនឹករលឹក ។ 

បើនិយាយពី IShowSpeed បានយកទឹកដីកម្ពុជា នៅតំបន់ Pub Street ខេត្តសៀមរាប អបអរសាទរចំនួនអ្នក Subscribe Youtube របស់លោកដែលបានកើនឡើងដល់ចំនួន៣០លាននាក់ ខណៈដែលលោកកំពុងបង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ Gumball 3000។

Speed ជាជនជាតិអាមេរិកស្បែកខ្មៅ ដែលជាបុគ្គលល្បីម្នាក់នៅលើបណ្តាញសង្គម Youtube ទូទាំងពិភពលោក ឬគេហៅថា Youtuber ឬ online streamer។ អ្វីដែលធ្វើឲ្យម្នាក់ៗ ជាពិសេសក្រុមយុវជនចាប់អារម្មណ៍ និងពេញចិត្តលោកនោះ គឺតាមរយៈការសម្តែងបង្ហាញអាកប្បកិរិយាបែបកំប្លែងប្លែកៗ និងការ Promote ផលិតអ្វីមួយភ្លាមៗនៅលើ Channel Youtube របស់លោកពេលកំពុងឡាយផ្ទាល់។ 

IShowSpeed or Speed មានឈ្មោះពិត «Darren Watkins Jr. កើតនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ មានកម្ពស់១,៧៨ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម រស់នៅទីក្រុង Los Angeless រដ្ឋ California សហរដ្ឋអាមេរិក។ តាមការវាយតម្លៃទ្រព្យសម្បត្តិរបស់លោកមានជាង១០លានដុល្លារ។

មុនមិនទាន់ទទួលបានភាពល្បីល្បាញខ្លាំង លោកជាអ្នកលេង GAME តាម Online ម្នាក់ ដែលចំណុចចាប់អារម្មណ៍នោះ គឺការធ្វើកាយវិការ និងការស្រែកខ្លាំងៗប្លែកៗ។ ភាពល្បីល្បាញរបស់លោកបានកើតមានខ្លាំងឡើង ក្រោយលោកបានជួបជាមួយកីឡាករបាល់ទាត់ដ៏ល្បីរបស់ពិភពលោក គឺ Cristiano Ronaldo ដោយសារតែលោកជាអ្នកគាំទ្រងប់ងល់ និងផ្កាប់មុខចំពោះកីឡាករបាល់ទាត់សញ្ជាតិព័ទុយហ្គាល់រូបនេះ។ 

ជាក់ស្តែងសូម្បីតែពេលកំពុងបង្ហាញវត្តមាន និងអបអរសាទរចំនួន Subscribe លើ Youtube រប ស់លោកនៅ Pub Street ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ពេលដែលមានយុវជនបោះខោទ្រនាប់មានឈ្មោះ Cr7 ដែល Ronaldo ស្លៀក ក៏ Speed បានយកទៅថើបផងដែរ។ 

ពេលកំពុងបង្ហាញវត្តមាននៅកម្ពុជា តើ IShowSpeed បានជួយផ្សព្វផ្សាយអ្វីខ្លះពីប្រទេសកម្ពុជាយើង?

* IShowSpeed ពាក់អាវបាល់ទាល់ជម្រើសជាតិកម្ពុជា 

* IShowSpeed បានហូបនំអាកោរត្នោតខ្មែរ 

* អ្នកគាំទ្របានយកខោគុនខ្មែរឲ្យ IShowSpeed ជាមួយនឹងការស្រែកហ៊ោពាក្យ «គុនខ្មែរៗ» 

* ក្នុងឈុតអប្សរា «kon ant» បានផ្ដល់ជូនកាបូបដ៏ស្រស់ស្អាត មានទង់ជាតិកម្ពុជា ជូន IShowSpeed។ 

នេះជា Link Youtube ដែលលោកបានឡាយចំនួន៥០នាទីនៅ Pub Street លើទឹកដីខេត្តសៀមរាប៖ https://www.youtube.com/watch?v=yyNDJuMCxDc ៕ 

ដោយ ៖ សិលា


ចែករំលែក៖