ក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះយ៉ាងធំធេងទឹកដីក្រុម AC Milan លើការវិលត្រលប់មកវិញនៃក្របខ័ណ្ឌ Champions League រដូវកាលថ្មី ក្នុងលទ្ធផល ៣ទល់១ ដើម្បីត្រលប់មកវិញយ៉ាងរឹងមាំបន្ទាប់ពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ក្រោមថ្វីជើងក្រុម Nottingham Forest។
ក្រុមហង្សក្រហមមានការបរាជ័យបន្ទាប់ពីការប្រកួតរយៈពេល៣នាទីនៅពេលដែលខ្សែបម្រើស្លាបរបស់ AC Milan កីឡាករ Christian Pulisic រកបាន១គ្រាប់នាំមុខដោយការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ប៉ុន្តែក្រុមរបស់លោក Arne Slot បានឆ្លើយតបជាមួយនឹងទម្រង់លេងដ៏មានឥទ្ធិពល បន្ទាប់ពី Mohamed Salah ស៊ុត១គ្រាប់បុករបារទី ក្រោយមកខ្សែការពារ Ibrahima Konate បានរកគ្រាប់បាល់តាមស្មើដោយការតែតបាល់បញ្ចូលទីនៅនាទីទី២៣ពីការស៊ុតបាល់ពិន័យ Free-kick របស់ Trent Alexander-Arnold ។
ខ្សែប្រយុទ្ធ Salah បានស៊ុតវាយបកទៅលើរបារម្តងទៀត មុនពេលខ្សែការពារ Virgil van Dijk រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៤១ ជាមួយនឹងការតែតបាល់ពីចម្ងាយ។ គ្រាប់ទី៣របស់ក្រុមហង្សក្រហមកើតឡើងនាទីទី៦៧នៅពេលដែល Cody Gakpo បញ្ជូនបាល់ទៅ Dominik Szoboszlai ស៊ុតបំប៉ោងសំណាញ់ទីបានសម្រេច។
Liverpool ក៏បានបង្ហាញខ្លួនជាលើកដំបូងដល់កីឡាករ Federico Chiesa ដែលបានចូលជំនួស Salah នៅនាទី៩៣។ Liverpool បានលេងការប្រកួត Champions League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល១៨ខែបន្ទាប់ពីបានចំណាយពេលកាលពីរដូវកាលមុនក្នុងការប្រកួត Europa League។
នេះជាការត្រឡប់មកវិញដ៏រីករាយមួយ សូម្បីតែបន្ទាប់ពីការបើកឆាកដ៏សោកសៅក៏ដោយពីការនាំមុខរបស់ក្រុមម្ចាស់ផ្ទះ ដែលប្រហែលជាមានអ្នកគាំទ្រហង្សក្រហមមួយចំនួនព្រួយបារម្ភអំពីការចាប់ផ្តើមនៃការធ្លាក់ចុះនេះ ប៉ុន្តែបន្ទាប់ពី Liverpool បានទទួលស្គាល់ ពួកគេបានត្រលប់ទៅរកភាពខ្លាំងបំផុតរបស់ពួកគេវិញ ដោយបានយកឈ្នះក្រុម AC Milan ពីការប្រកួតបើកឆាក Champions League រដូវកាលនេះ។
ជ័យជម្នះរបស់ហង្សក្រហមគឺជាជ័យជម្នះលើកដំបូងរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុបដោយគ្មានលោក Jurgen Klopp ជាគ្រូបង្វឹកចាប់តាំងពីក្រុមរបស់លោក Brendan Rodgers បានផ្តួលក្រុម Besiktas ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងទីមួយនៃការប្រកួត Europa League វគ្គ៣២ក្រុមចុងក្រោយក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)