ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ ចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំ នីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ! 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង០២ក្រុម មានគ្នាចំនួនប្រហែល១៧នាក់ ប្រដាប់ ដោយដុំថ្ម និងបន្ទះឈើ បានធ្វើសកម្មភាពជិះម៉ូតូដេញវាយ និងគប់គ្នាទៅវិញទៅមក នៅចំណុចលើមហាវិថីចោមចៅ ហៅ ផ្លូវវ៉េងស្រេង ច្រកចូលផ្ទះសំណាក់បីដុល្លារ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ០០ នាទីទៀបភ្លឺ បណ្តាលឱ្យជនរងគ្រោះម្នាក់ ជាមនុស្សស្រីរងរបួសស្រាល ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកំពុង ជិះល្បាតក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ (បួន) នាក់រួមមាន ១-ឈ្មោះ សឹម ធារីទ្ធ ហៅវែង ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ ជាង សុធា ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះ យិន សុខមិន ភេទប្រុស អាយុ២២ឆ្នាំ និង ៤-ឈ្មោះ ហ៊ួន ភក្តី ភេទប្រុស រ អាយុ២២ឆ្នាំ រួមនិងវត្ថុតាងរួមមាន ដុំថ្មចំនួន០២ដុំ, បន្ទះឈើ០១ដើម និងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ 1KD-1088 ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៤ នាក់ ខាងលើ រលើ និង បក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចលើមហាវិថីចោមចៅ ហៅ ផ្លូវវ៉េងស្រេង បង ច្រកចូលផ្ទះសំណាក់បីដុល្លា ស្ថិតនៅភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែក ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖