ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជួយព្យាបាលជំងឺកង្វះសារធាតុពណ៍ និងបញ្ហាគំហើញភ្នែករបស់ក្មួយស្រីពីរនាក់បងប្អូន រស់នៅក្រុងរុនតាឯក

ចែករំលែក៖

ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នាំក្មួយស្រីចំនួន ២នាក់ ជាបងប្អូនបង្កើត ឈ្មោះ បារាំង ហ្វាងមានមាន អាយុ ៤ ឆ្នាំ និង បារាំង ហ្វាងមីងមីង អាយុ ២ ឆ្នាំ រស់នៅក្រុងរុនតាឯក ខេត្តសៀមរាប មានជំងឺកង្វះសារធាតុពណ៍ (melanin) ពីកំណេីត បង្កឱ្យស្បែក សក់ និងភ្នែក ឡេីងពណ៍ស ព្រមទាំងមានបញ្ហាគំហើញភ្នែក ដែលជំងឺនេះបង្កឱ្យឆាប់រលាក និងប្រឈមបញ្ហាជំងឺស្បែកផ្សេងៗបណ្តាលមកពីកាំរស្មីព្រះអាទិត្យ យកមកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ក្រោមការសម្របសម្រួលរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ក្រោយទទួលបានការពិនិត្យលើបញ្ហាស្បែក និងបានវ៉ាស់គំហើញ ក្រុមគ្រូពេទ្យបានណែនាំអំពីវិធានការពារស្បែក និងបានកាត់វ៉ែនតាដើម្បីជួយដល់ការមើលឃើញរបស់ក្មួយទាំង២ ក៏ដូចជាដើម្បីការពារពន្លឺផងដែរ ។

ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ៕

ដោយ ៖ សិលា


ចែករំលែក៖