ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ទោ ខាន់ លីណា មកត្រឹមថ្នាក់ពលបាលត្រីវិញ នៅក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិនៃក្រសួងមហាផ្ទៃ។
ដូច្នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ខាន់ លីណា គឺជាអតីតប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ទោ ខាន់ លីណា៖