ក្រុមជើងឯករងអ៊ីតាលីនឹងត្រូវជួបជាមួយអាហ្សង់ទីនក្នុងការប្រកួតពានរង្វាន់ Davis Cup Final 8 Knockout ក្នុងទីក្រុង Malaga ក្នុងខែវិច្ឆិកា ជាមួយនឹងសហរដ្ឋអាមេរិក ដែលនឹងត្រូវជួបជាមួយក្រុមអូស្ត្រាលី។ ប្រទេសកំពូលទាំង៨បានឆ្លងផុតវគ្គជម្រុះពូល ហើយនឹងលេងដល់ទីបញ្ចប់ក្នុងទីក្រុងក្បែរឆ្នេរសមុទ្រអេស្ប៉ាញ។
ម្ចាស់ផ្ទះអេស្ប៉ាញនឹងត្រូវប៉ះជាមួយហូឡង់ ខណៈកាណាដា ត្រូវប៉ះអាល្លឺម៉ង់ក្នុងការប្រកួតបើកឆាករបស់ពួកគេ។ ព្រឹត្តិការណ៍នេះនឹងរួមមានការប្រកួតឯកត្តជនចំនួន២ និងការប្រកួតជាគូ។
អុីតាលីគ្មានកីឡាករលេខ១ពិភពលោក Jannik Sinner សម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងពូល ដែលពួកគេបានឈ្នះទាំង៣ប្រកួតរបស់ពួកគេ ប៉ុន្តែកីឡាករលេខ១ពិភពលោករូបនេះអាចនឹងត្រលប់មកវិញនៅ Malaga។ អាហ្សង់ទីនបានឆ្លងផុតពីពូលដ៏តានតឹងរួមមាន អង់គ្លេស និងកាណាដា។
សហរដ្ឋអាមេរិកក៏មិនសូវរឹងមាំនៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតជម្រុះក្នុងពូលដែរ ប៉ុន្តែម្ចាស់ជើងឯក Davis Cup ៣២សម័យមួយនេះអាចយកឈ្នះគូប្រកួតឡើងមកកាន់វគ្គ៨ក្រុមនៅ Malaga ដែលពួកគេនឹងត្រូវឆ្លងកាត់អូស្ត្រាលី ដែលជាប្រទេសជោគជ័យបំផុតទី២ដែលមាន២៨ពានរង្វាន់។
ប្រទេសអុីតាលី និងអេស្ប៉ាញស្ថិតនៅទល់មុខគ្នានៃលទ្ធផលស្មើ ដែលមានន័យថា ការប្រកួតចុងក្រោយដ៏មានសក្តានុពលរវាង Sinner និងចំណាត់ថ្នាក់លេខ៣ Carlos Alcaraz។ ការប្រកួត Knockout វគ្គ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅទីលាន Palacio de Deportes Jose Maria Martin Carpena៕
ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)