ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលសំណុំរឿងព្រហ្ម ទណ្ឌលេខៈ ៥៣៦ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹង ការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុសង្ស័យជាថ្នាំញៀនប្រភេទមេតំ ហ្វេតាមីន ប្រភេទអ៊ុចស្តាស៊ី និងប្រភេទកេតាមីន សរុបទម្ងន់១ ២៣៣,៣០ ក្រាម(មួយពាន់ ពីររយសាម សិបបី កណ្ដកសញ្ញាសាមសិប)ក្រាម មានជនជាប់ពាក់ព័ន្ធជាជនជាតិវៀតណាមចំនួន១១នាក់(មានខ្លួន) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ៖ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន និងពីបទ សមគំនិតក្នុងបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន ប្រព្រឹត្តនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤ តាមមាត្រា ៤០ កថាខណ្ឌទី៥ និងទី៦ មាត្រា ៤៥ និង មាត្រា ៤៨ កថាខណ្ឌទី៥ និងទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទដែលមានខ្លួនចំនួន១១នាក់ដូចខាងលើ នៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ២៤០៦ប.ឃខ/២៤,លេខ២៤០៨ប.ឃខ/ ២៤, លេខ២៤១០ប.ឃខ/២៤,លេខ២៤១២ប.ឃខ/២៤,លេខ២៤១៤ប.ឃខ/២៤,លេខ២៤១៦ប. ឃខ/២៤, លេខ២៤១៨ប.ឃខ/២៤, លេខ២៤២០ប.ឃខ/២៤, លេខ២៤២២ប.ឃខ/២៤, លេខៈ ២៤២៤ប.ឃខ/២៤ និងលេខៈ២៤២៦ប.ឃខ/២៤ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្ត ស្វាយរៀង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ៖ តារា