ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបជាមួយ លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ជាមួយគ្នានេះ លោក ជា ហ៊ុយ អគ្គនាយករង ជាតំណាងក្រុមហ៊ុន N.C.X Co.,LTD បានប្រគល់ម៉ូតូចំនួន ៥០គ្រឿងផងដែរ៕
ដោយ៖ តារា