ខេត្តសៀមរាប ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះលើផេកផ្លូវការផ្ទាល់ខ្លួនរបស់លោក យ៉ាងដូច្នេះថា ៖ គ្រាន់តែយករថយន្ត Gumball3000 មកថតមុខអង្គរដើម្បីផ្សព្វផ្សាយទេសចរណ៍
– មានអ្នកស្រែកថា ខ្លាចរញ្ជួយដល់គ្រឹះប្រាសាទ
– មានអ្នកស្រែកថា មិនគោរពបុព្វបុរសខ្មែរ, មិនផ្តល់តម្លៃដល់អប្សរាស្រីសួគ៌
– មានអ្នកស្រែកថា យកឡានថ្លៃមកបង្អួតអ្នកក្រ….
លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ៖ ប្រសិនបើយកគំនិតទាំងនេះមកពិចារណាប្រហែលជាត្រូវទុកប្រាង្គប្រាសាទខ្មែរទាំងអស់នៅក្នុងព្រៃ ហើយទុកឱ្យភ្ញៀវទេសចរដើរកាត់ព្រៃរាប់សិបគីឡូម៉ែត្រទើបបានឃើញអង្គរវត្តរបស់ខ្មែរ ???
លោកថា ៖ សេរីភាពបញ្ចេញមតិមានហើយ តែគួរគប្បីនិយាយអ្វីជាការផ្តល់គំនិតដើម្បីស្ថាបនាប្រកបដោយហេតុផលសមរម្យដែលអាចយកជាប្រយោជន៍បានផងទើបហៅថាជាការចូលរួមចំណែកជួយប្រទេសជាតិ។ អ្នកខំធ្វើហត់ណាស់៕
ដោយ ៖ សិលា