តម្រួតនៅជនបទនៃរដ្ឋ Kentucky សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនពីបទបាញ់សម្លាប់ចៅក្រមតុលាការស្រុក បន្ទាប់ពីមានការឈ្លោះប្រកែកគ្នានៅក្នុងតុលាការ។
ប៉ូលិសរដ្ឋ Kentucky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ ថ្ងៃទី 20 ខែកញ្ញា ថា ប៉ូលិសស្រុក Letcher County លោក Sheriff Mickey Stines (អាយុ 43 ឆ្នាំ) ត្រូវបានចាប់ខ្លួននៅឯតុលាការ Letcher County ជាទីដែលចៅក្រមស្រុក Kevin Mullins (អាយុ 54 ឆ្នាំ) ត្រូវបានបាញ់សម្លាប់។
អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយនៅលើ X ថា ប៉ូលិសមិនបានបង្ហាញពីមូលហេតុនៃការបាញ់ប្រហារនោះទេ។ Stines ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទីមួយ។
អគ្គមេធាវីរដ្ឋ Kentucky លោក Russell Coleman បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការិយាល័យរបស់លោកនឹងធ្វើការជាមួយរដ្ឋអាជ្ញាពិសេសលើករណីនេះ ដោយសរសេរថា “យើងនឹងស៊ើបអង្កេត និងស្វែងរកយុត្តិធម៌ឱ្យបានពេញលេញ”៕
ដោយ៖ ធីរីណា(រូបថត៖ X)