ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីកងកម្លាំងប្រដាប់អាវុធ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ខណៈនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ករណីប្រទះឃើញសពនារីម្នាក់នៅក្នុងព្រៃ ដែលគេសង្ស័យអាចជាករណីឃាតកម្ម(រំលោភ)សម្លាប់ ។
ប្រភពរាយការណ៍បន្តទៀតថា ហេតុការណ៍ខាងលើបានកើតឡើង ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់បន្ថែមបន្តទៀតថា ទោសជាណាក្ដីសូមរង់ចាំព័ត៌មានលម្អិតបន្ទាប់សមត្ថកិច្ច ជំនាញធ្វើការចប់សព្វគ្រប់……៕
ដោយ៖ ប៉ឹម ពិន