ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង៦នាក់បង្ហោះម៉ូតូពេញផ្លូវត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកស្អាងបានឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីអបរំណែនាំនិងធ្វើកិច្ចសន្យា បន្ទាប់ពីក្រុមក្មេងទំនើងខាងលើបានជិះម៉ូតូឌុបគ្នាហើយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យពេញផ្លូវ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី នៅចំណុចភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ក្រុមក្មេងទំនើងមានគ្នា០៦នាក់(ឃាត់ខ្លួន) ១-ឈ្មោះ សោត វុទ្ធី ហៅធី ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (គ្មានសារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(-) , ២-ឈ្មោះ សែត ផា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃនាងពួន ឃុំជម្រះពេនស្រុកសំរោង ខេត្តតាកែវ (គ្មានសារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(-), ,៣-ឈ្មោះ សឿង វាសនា ហៅពយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃនាងពួន ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ (គ្មានសារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(-) , ៤-ឈ្មោះ សុខ ការីម ហៅរីម ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរកាប់គោ មានទីលំនៅភូមិ ត្រពាំងស្រង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(គ្មានសារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(-) ,៥-ឈ្មោះ ណាំ រត្ន័សាក់ ហៅសាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (គ្មានសារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(-) , ៦.ឈ្មោះ ទុំ មករា ហៅមះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ជាងឡាន មានទីលំនៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (គ្មានសារធាតុញៀនក្នុងទឹកនោមអវិជ្ជមាន(-) ។ វត្ថុតាងចាប់យក: ១-ម៉ូតូចំនួន០១គ្រឿងម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅផ្លាកលេខភ្នំពេញ1.TH 92.03 ,២.ម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅផ្លាកលេខភ្នំពេញ1GW-95.57 ,៣.ម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១០ ពណ៌ក្រហមឡើងស៊េរី ២០២០ គ្មានស្លាកលេខ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកេីតហេតុខាងលេី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាសហការជាមួយកម្លាំងប្រជាការពារបានជិះម៉ូតូល្បាតតាមមូលដ្ឋានក្នុងភូមិសាស្ត្រឃុំកោះខ្សាច់ទន្លាក៏បានឃើញក្រុមក្មេងទំនេីងទាំង ០៦ នាក់ជិះម៉ូតូចំនួន ០៣ គ្រឿងបានជិះបង្ហោះនៅចំណុចភូមិចុងកោះកើត ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លានិងកម្លាំងប្រជាការពារបានជិះម៉ូតូប្រដេញនិងឃាត់ខ្លួនក្មេងទំនេីងទាំង ០៦ នាក់នោះមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលក្រុមក្មេងទំនើងទាំង០៦នាក់បានសារភាពថាពួកខ្លួនពិតជាបានជិះម៉ូតូធ្វើសកម្មភាពបង្ហោះប្រាកដមែន។

ចំពោះករណីខាងលើកម្លាំងផ្នែកជំនាញសូមគោលការណ៍អប់រំរយៈពេល៣៦ម៉ោងនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីអប់រំធ្វើកិច្ចសន្យានិងហៅអាណាព្យាបាលមកទទួលទៅផ្ទះវិញ៕ 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖