ព័ត៌មានទាន់ហេតុការណ៍៖

Haaland រកបានគ្រាប់បាល់ទី១០០ជួយ Man City ស្មើជាមួយ Arsenal

ចែករំលែក៖

ខ្សែប្រយុទ្ធErling Haaland បានឈានដល់ចំណុចសំខាន់នៃអាជីពរបស់គាត់ ខណៈដែលគាត់បានស៊ុតបញ្ចូលទីគ្រាប់ទី១០០របស់គាត់សម្រាប់ក្រុម Manchester City ក្នុងលទ្ធផលស្មើ ២-២ នៅ Premier League ជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីរាត្រីថ្ងៃទី២២ កញ្ញា។

ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះកំពុងបង្ហាញខ្លួនលើកទី១០៥របស់គាត់ ហើយជាការចាប់ផ្តើមរកគ្រាប់បាល់ទី១០០របស់គាត់ក្នុងរយៈពេលត្រឹមតែ២ឆ្នាំនៅក្លិប នៅពេលដែលគាត់បានឈានដល់សតវត្សទីមួយនៅឯកីឡដ្ឋាន Etihad ។

គ្រាប់បាល់ដែល Halaand រកបានគឺកើតឡើងពីការបញ្ជូនបាល់របស់ Savinho ស៊ុតបញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះ Man City នាំមុខនៅនាទីទី៩ ប៉ុន្តែការប្រកួតនោះក្រុមទាំង២បានត្រឹមស្មើគ្នា២ទល់២ ដោយខាង Arsenal រកបាន២គ្រាប់នៅនាទីទី២២ និងនាទីទី៤៥+១ ខណៈដែល Man City រកបានគ្រាប់បាល់តាមស្មើនៅក្នុងម៉ោងបន្ថែមនាទីទី៩០+៨។

ខ្សែប្រយុទ្ធ Halaand ហាក់បីដូចជាមានការរីកចម្រើនក្នុងរដូវកាលនេះ គ្រាប់បាល់១០គ្រាប់របស់គាត់ក្នុង៥ប្រកួតដំបូងនៃរដូវកាលកំពូលគឺជាការចាប់ផ្តើមដ៏ល្អបំផុតចាប់តាំងពីអតីតកីឡាករ Pongo Waring របស់ Aston Villa កាលពីឆ្នាំ១៩៣០។

សរុបអាជីពរបស់ Haaland ដល់ទៅ២៣៥គ្រាប់របស់ក្លិបនៅ Molde, Red Bull Salzburg, Borussia Dortmund និង Man City និង៣២គ្រាប់សម្រាប់ជម្រើសជាតិន័រវេសដែលគាត់មានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ។ មានន័យថាគាត់ស្មើនឹងកំណត់ត្រារបស់ Cristiano Ronaldo នៅ Real Madrid នៃការប្រកួតតិចតួចបំផុតដែលត្រូវការដើម្បីឈានដល់១០០គ្រាប់សម្រាប់ក្រុមមកពីលីកកំពូលទាំង៥របស់អឺរ៉ុប។

កំណត់ត្រារបស់ Haaland ស្ទើរតែមិនគួរឲ្យជឿ នៅពេលដែលអ្នកគិតថាគាត់ទើបតែបានចូលរួមជាមួយ Man City ក្នុងឆ្នាំ២០២២ ក្នុងការផ្លាស់ប្តូរ៥១លានផោនពី Borussia Dortmund ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន៨៦គ្រាប់ក្នុង៨៩ប្រកួត។ គាត់បានស៊ុតបញ្ចូលទីបាន៤គ្រាប់ ឬច្រើនជាងទល់នឹង១១ក្រុមផ្សេងគ្នាក្នុងក្រុម Man City។ Wolves គឺជាគូប្រកួតដែលគាត់ចូលចិត្តបំផុត ដោយរកបាន៨គ្រាប់ក្នុង៤ប្រកួតទល់នឹងក្រុម Black Country ។

Haaland រកបាន៧គ្រាប់ក្នុង៥គ្រាប់ទល់នឹង West Ham និង៦គ្រាប់ទល់នឹង Manchester United, RB Leipzig និងក្នុងជំនួបតែ២ដងលើ Luton។ រាប់បញ្ចូលទាំងគ្រាប់សម្រាប់ Dortmund Haaland ស៊ុតបាន១២គ្រាប់ក្នុង៨ប្រកួតជាមួយ Leipzig។

គាត់បានស៊ុតបញ្ចូលទីបាន៧៣គ្រាប់នៅ Premier League សម្រាប់ City, ១៨គ្រាប់នៅ Champions League, ៨គ្រាប់នៅ FA Cup និងមួយគ្រាប់នៅ League Cup។ ៧៣គ្រាប់បានមកដោយជើងឆ្វេងរបស់គាត់, ១៤គ្រាប់ជាមួយនឹងជើងស្តាំរបស់គាត់, ១២គ្រាប់ដោយក្បាលរបស់គាត់និងមួយដែលបានចូលតាមរយៈផ្នែកខាងក្រោយរបស់គាត់ទល់នឹង Chelsea។ គាត់បានស៊ុតបាល់ពិន័យ១៨គ្រាប់ក្នុងចំណោម២០គ្រាប់របស់គាត់ ហើយបានស៊ុតបញ្ចូលទី៦គ្រាប់ពីក្រៅប្រអប់ ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖