អន្តរជាតិ ៖ តារាងកប្លែង Charlie Chaplin ដែលខ្មែរយេីងគ្រប់គ្នាស្គាល់ និងពេញនិយមហៅថាលោកសាក់ឡូ ។ គាត់មានជីវិតរស់នៅបាន ៨៨ឆ្នាំ! នៅមុនពេលលោក Charlie Chaplin លាចាលោកនេះ គាត់បានបន្សល់ទុកនៅសេចក្ដីថ្លែងការណ៍ដ៏មានអត្ថន័យរបស់លោកចំនួន ០៤ ចំណុចសម្រាប់ជាការក្រើនរំលឹកនិងជាការដាស់តឿនដល់ជីវិតមនុស្សដែលរស់នៅ៖
១. គ្មានអ្វីដែលស្ថិតស្ថេរជារៀងរហូតនោះទេ! សូម្បីតែបញ្ហារបស់យេីងក៏ដោយ ។
២. សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តដេីរកាត់ភ្លៀង ព្រោះគ្មាននរណាម្នាក់អាចមើលឃេីញទឹកភ្នែករបស់ខ្ញុំ ។
៣. “ថ្ងៃដែលអ្នកខ្ជះខ្ជាយបំផុតក្នុងជីវិតរបស់អ្នក គឺជាថ្ងៃដែលអ្នកមិនសើចសប្បាយហ្នឹងហើយ”។
៤. គ្រូពេទ្យល្អបំផុត ៦ នៅលេីពិភពលោកនេះគឺ៖
1- ព្រះអាទិត្យ
2- ការសម្រាក
3- ធ្វេីលំហាត់ប្រាណ
4- បរិភោគអាហារល្អៗ
5- ស្រឡាញ់ខ្លួនឯង
6- រក្សាមិត្តភាពពិត។
យើងទាំងអស់គ្នា គ្រាន់តែជាអ្នកទេសចរណ៍ដែលធ្វើដំណើរលើផែនដីនេះមួយរយ:ពេលប៉ុណ្ណោះ ត្រូវចេះរស់នៅក្នុងថ្ងៃនេះឲ្យល្អបំផុត សាងអំពើល្អ… ព្រោះថ្ងៃស្អែក គ្មាននរណាដឹងឡើយថានឹងមានរឿងអ្វីកើតឡើង? ៕
ទស្សនៈគួរយល់ដឹង