ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងជាប់ប្រឡាយទឹកស្អុយស្ទឹងមានជ័យ ប្រវែងជាង១០០ម៉ែត្រស្រាប់តែបាក់ស្រុតបង្កការភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ផ្លូវបេតុងមួយខ្សែប្រវែងជាង១០០ម៉ែត្រ និងទទឹងជិត២ម៉ែត្រ បានបាក់ស្រុតបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែខាងលេីនេះគឺមានប្រជាពលរដ្ឋជាច្រេីនធ្វេីដំណេីរឆ្លងកាត់ជារៀងរាល់ថ្ងៃ ដោយមានទាំងម៉ូតូ រថយន្តតូច រថយន្តធំ ។ ប៉ុន្តែនៅថ្ងៃកេីតហេតុ ស្រាប់តែមានការបាក់ស្រុតជាខ្លាំងបែបនេះតែម្ដង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋនោះឡេីយ ។ 

ក្នុងករណីបាក់ស្រុតផ្លូបេតុងខាងលេី រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឱ្យមន្ត្រីជំនាញចុះទៅពិនិត្យជាក់ស្ដែងថា បណ្ដាលមកពីអ្វីឲ្យប្រាកដ និងធ្វេីការហ៊ុមព័ទ្ធខ្សែដេីម្បីបញ្ជៀស់ចរាចរណ៍ដល់អ្នកដំណេីរផងដែរ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖