ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ៖ គូជីវិត មិត្ត១០០ឆ្នាំ គូរួមគិត គូរួមសុខរួមទុក្ខ នេះហេីយគេហៅថាជីវិតប្តីប្រពន្ធ ❤️

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីទី១កម្ពុជា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះសារយ៉ាងខ្លីថា ៖ «គូជីវិត មិត្ត១០០ឆ្នាំ គូរួមគិត គូរួមសុខរួមទុក្ខ នេះហេីយគេហៅថាជីវិតប្តីប្រពន្ធ ❤️» ។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បង្ហោះបែបនេះ បន្ទាប់ពីផេកមួយឈ្មោះថា «យុវជន ធិបតី» បានបង្ហោះរូបភាព១សន្លឹក ដែល លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដើរទន្ទឹមគ្នាយ៉ាងសាមញ្ញ ហើយស្និទ្ធស្នាលបំផុត ឧត្តភរិយាយកដៃលើស្មាឧត្តមស្វាមី  ក្នុងជីវិតជា «គូជីវិត មិត្ត១០០ឆ្នាំ » ។ ក្នុងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានស៊ែរ ហើយសរសេរយ៉ាងខ្លីថា ៖ «គូជីវិត មិត្ត១០០ឆ្នាំ គូរួមគិត គូរួមសុខរួមទុក្ខ នេះហេីយគេហៅថាជីវិតប្តីប្រពន្ធ ❤️»! ។ 

ដោយឡែក ផេកមួយឈ្មោះថា «យុវជន ធិបតី» បានបង្ហោះថា ៖ តាមពិតនេះមិនមែនជាលើកទី១ទេដែលខ្ញុំបានឃើញរូបថតមួយសន្លឹកនេះ តែគ្រប់ពេលដែលបានឃើញតែងតែមានអារម្មណ៍ពិសេសម្យ៉ាងក្នុងខ្លួនខ្ញុំជានិច្ច។ បើថាអោយអធិប្បាយដោយពាក្យមួយម៉ាត់ គឺរកនិយាយមិនត្រូវទេ ព្រោះមានអារម្មណ៍ជាច្រើនលាយបញ្ចូលគ្នា ជាអារម្មណ៍កក់ក្តៅផង មានសុភមង្គលផង ទទួលអារម្មណ៍ថាមានមនុស្សម្នាក់កំពុងផ្តល់ក្តីស្រលាញ់ផង។

ជីវិតស្នេហាមិនមែនផ្អែមល្ហែមគ្រប់ពេលនោះទេ។ ភាគច្រើននៃពេលវេលាក្នុងស្នេហាមិនខុសពីរសជាតិល័ក្ខ ក្នុងពិធីបុកល័ក្ខទេ គឺល្វីងជូរចត់ហ្នឹងឯង។ ប៉ុន្តែអ្វីទៅទើបធ្វើអោយយើងអាចឆ្លងកាត់ពេលវេលាលំបាកទាំងនោះបានដោយមិនសូវហត់កាយហត់ចិត្ត? 

ចម្លើយ៖ មានមនុស្សយល់ចិត្តម្នាក់ ប្រកៀកស្មាដើរទៅជាមួយយើង! ម្នាក់នោះបើគិតតាមផ្លូវច្បាប់មានឈ្មោះថាស្វាមីឬភរិយា ភាសាផ្អែមល្អែមគេហៅថាគូជីវិត តែតាមពិតគេដើរតួលើសពីនេះឆ្ងាយណាស់។ គេជាមិត្តភក្តិយល់ចិត្តពេលអ្នកជួបទុក្ខលំបាក ជាតួកំប្លែងពេលអ្នកពិបាកចិត្ត ជាយុទ្ធមិត្តពេលអ្នកក្នុងសមរភូមិណាមួយ និងជាអ្នកដែលដើរតាមពីក្រោយអ្នក រុញអ្នកអោយទៅមុខហើយប្រាប់ថា “តស៊ូឡើង! ខ្ញុំនៅក្បែរអ្នកជានិច្ច”! ❤️ ។ ផេកមួយឈ្មោះថា «យុវជន ធិបតី» បានសរសេរយ៉ាងខ្លីបន្ថែមថា ៖ « ផ្អែមល្ហែមណាស់បងស្រី គួរអោយច្រណែន! 🙏🏻

ពាក្យសម្តីបងស្រី ផ្អែមល្ហែមនិងមានន័យជាងអ្វីដែលខ្ញុំបានសរសេររាប់រយដង! ❤️៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖