ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ា ស៊ិនភីរម្យ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានដឹកក្រុមការងារចូលរួមបុណ្យកាន់បិណ្ឌទី១០ និងបាននាំទេយ្យទាននិងបច្ច័យរបស់លោកសៅ សុខា ចូលបុណ្យ នៅវត្តកំពង់ត្រាច ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក វ៉ា ស៊ិនភីរម្យ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក តំណាងលោកសៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១០និងបាននាំទេយ្យទាននិងបច្ច័យ របស់លោក សៅ សុខា ចូលបុណ្យ នៅវត្តកំពង់ត្រាច ស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង ។ 

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក លោកស៊ូ ម៉ុល អភិបាលស្រុក លោកលោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក លោកអធិការនគរបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក លោកមេឃុំ លោកលោកស្រីជាច្រើននាក់ផងដែរ។

លោក វ៉ា ស៊ិនភីរម្យ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុករមាសហែក ដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋនៅស្រុករមាសហែក ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកប្រធានក្រុមការងារ តែងតែផ្ដាំផ្ញើឲ្យក្រុមការងារ ចូលរួមកាន់បិណ្ឌតាមវត្តអារាមនានា ដើម្បីនាំទេយ្យទាននិងបច្ច័យប្រគេនដល់ព្រះសង្ឃផងដែរ។

គួររំលឹកថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នាថែរក្សាពិធីបុណ្យដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។

សូមបញ្ជាក់ថា ទេយ្យទានដែលយកមកប្រគេនដល់វត្តកំពង់ត្រាចនាពេលនេះរួមមាន៖

១. អង្ករផ្កាខ្ញី ១០០គីឡូក្រាម

២. ទឹកបរិសុទ្ធ៩កេស

៣. មីម៉ាម៉ា ៩កេស

៤. ត្រីខកំប៉ុង (៥ឡូ)

៥. ទឹកត្រី (៩យួរ)

៦. ទឹកកូកាកូឡា ៩យួរ

៧. ទឹកស៊ីអុីវ (៩យូរ)

៨. ស្លាដក(៩កញ្ចប់)

៩. ម្រេច (១គីឡូក្រាម)

១០. ប៊ីចេង (៩គីឡូក្រាម)

១១. ស្ករស (៩គីឡូក្រាម)

១២. ប្រេងឆា (៩ដប)

១៣. ខ្ទឹមស(៩គីឡូក្រាម)

១៤ ទឹកដោះគោ (៩កំប៉ុង)

១៥. តែ (៩គីឡូក្រាម)

១៦.  ប្រគេនបច្ច័យកសាងវត្ត៤០ម៉ឺនរៀល 

១៧. ចូលកសាងព្រះពុទ្ធព្រះអង្គអភ័យមាន ១លានរៀល

១៨. ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត ចំនួន២០ម៉ឺនរៀល

១៩.ព្រះសង្ឃ៨អង្គ ក្នុង១អង្គ៥ម៉ឺនរៀល

២០.ចង្ហាន់៩ស្រាក់និង២០-គ្រូអាចារ្យ ៦នាក់ក្នុងម្នាក់២ម៉ឺនរៀល ជូនយាយជី ៤៥នាក់ ម្នាក់ៗ១ម៉ឺនរៀល ឧបត្ថម្ភកងកម្លាំង ២០ម៉ឺនរៀល ចំណាយផ្សេងៗសរុបទាំងអស់ចំនួន ៦លាន៩៥ម៉ឺនរៀល ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖