ព័ត៌មានទាន់ហេតុការណ៍៖

ជានារីខ្មែរ មិនមែនលេចលើលេចក្រោម ចង់បញ្ចេញកេរម្តាយនោះទេ ខ្លួនជាសុភាពនារីគឺអាប់យស អសីលធម៌

ចែករំលែក៖

ភ្នំពេញ ៖ ថាលេងដូចក្មេងម្ញិកម្ញ៉ក់ ឃើញប្រុសកម្លោះសសៀរចូលជិត សើចច្រៀងបញ្ឈៀងគ្មានគិត ប្រុសព្រើលបានចិត្តគេហ៊ានដោយសារ…….នេះជា«ច្បាប់ស្រី» អ្នកសិក្សាអាចយល់ហើយថា អក្សរសិល្ប៍ មានការអប់រំ មនុស្សប្រុសស្រី មានន័យណាស់ដើម្បីរក្សាការពារផៅសន្តាន ។ បច្ចុប្បន្ននារីខ្លះដើម្បីតែប្រាក់ ខំបញ្ចេញលេចលើលេចក្រោម បង្ហាញពីភាពសិចសុីស្ទើរចេញកេរម្តាយ ប្រយោជន៍បង្ហោះឱ្យគេឃើញចាប់អារម្មណ៍ ចង់បាន Like ស៊ែរ ដើម្បីលក់ផលិតផល ។ 

ទីបំផុត ! នារីម្នាក់ដែលតែងថតបង្ហាញភាពស៊ិចស៊ីនៅលើបណ្ដាញសង្គម ត្រូវ សមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ កោះហៅមកសួរនាំ ព្រោះនេះជាទង្វើធ្វើ ឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ។ 

នៅចំពោះមុខសមត្ថកិច្ចនិងតាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ យុន សុខលីន ម្ចាស់គណនីហ្វេសប៊ុក យុន សុខផល្លីន បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើខុសឆ្គងរបស់ខ្លួនចំពោះកា របង្ហោះរូបភាពស៉ិចស៊ីហួសហេតុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងចាប់ពីពេលនេះតទៅ។ 

ជាការពិត ! ទោះជាគាត់សោកស្ដាយចំពោះទង្វើខុសឆ្គងរបស់ខ្លួនចំពោះកា របង្ហោះរូបភាពស៉ិចស៊ីហួសហេតុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងនេះក៏ដោយ សួរថា គាត់បានបញ្ឈប់ឬនៅ ? ផេករបស់គាត់ឈ្មោះថា «យុន សុខ ផល្លីន» នៅតែមានរូបសិចសុីដដែល ! ឯណាទៅ សីលធម៌អ្នកជានារី ? 

អ្នកជាដើមហេតុ ដែលអាចនិយាយបានថា  ៖ ធ្វើឱ្យសីលធម៌សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់មានការធ្លាក់ចុះដោយសារការបង្ហាញភាពសិចសុីហួសហេតុពេក ! ម្យ៉ាងទៀតរូបភាពនេះផ្តើមឱ្យឃើញមានករណីជាច្រើន បានកើតឡើងនាពេលកន្លងទៅថ្មីៗ នេះ ដូចជាការរំលោភសម្លាប់ ការបំពាន ផ្លូវភេទទៅលើស្ត្រី ការផឹកស្រវឹងឡូឡា ការស្រែកច្រៀងខារ៉ាអូខេឮៗ រំខានអ្នកដទៃជាដើម ស្រួចស្រើបនឹងតណ្ហា ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភខ្លាំងបំផុតអំពីអំពើរំលោភ ផិតក្បត់។ល។ ៕

ដោយ ៖ សិលា


ចែករំលែក៖