ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​ឡិចសុីសបេីក​បត់​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​pcx បណ្តាល​ឱ្យបុរស​២នាក់​រងរបួស​ធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរស​ជនជាតិ​ចិនម្នាក់បេីក​រថយន្ត​LEXUS RX 300ដោយមានបុរសជនធាតិចិន២នាក់ទៀតរួមដំណើរជាមួយបានបើករថយន្តបត់​ឆ្លង​ផ្លូវ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ PCX ដែល​ជិះ​ដោយ​បុរស​២នាក់​បណ្តាល​ឱ្យរងរបួស​ធ្ងន់​ ។ 

​   ហេតុការណ៍​នេះបាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១០និង​២៤នាទី​យប់​ ថ្ងៃ​ទី​២៩ខែ​កញ្ញា​ឆ្នាំ​២០២៤​ នៅចំនុច​ផ្លូវ​លេខ២៧១កែង​ផ្លូវ​លេខ១៨៣​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។ 

​   តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​២នាក់​ជនជាតិ​ខ្មែរ​បានជិះ​ម៉ូតូ​ម៉ាក​ HONDA​ PCX ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ  1HB 1103 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់​ចំណុចកេីតហេតុ​ក៏ស្រាប់​តែ​ឃើញបុរស​ជនជាតិ​ចិន​២នាក់​រួម​ទាំង​អ្នក​បេីក​បរ​បានបេីក​រថយន្ត​ម៉ាក​ LEXUS RX 300 ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2N- 2785 បានបេីក​តាម​បណ្តោយ​ផ្លូវ​លេខ២១៧​ក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ ហេីយ​បួង​ចង្កូត​ឆ្លង​ផ្លូវ​ឆ្ពោះ​ទៅ​ផ្លូវ​លេខ១៨៣​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យអ្នក​ជិះ​ម៉ូតូ​ទាំង​២រនាក់រងរបួស​បែក​ក្បាល​ហូរឈាម​ដេក​រដូក​រណែល​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ភ្លាមៗ​ផង​ដែរ​  ។ 

​    ដោយ​ឡែក​ខាង​រថយន្ត​បង្កវិញ​រងការ​ខូចខាត​ផ្នែក​ខាង​ឆ្វេង​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​ តែ​អ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​រង់ចាំ​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​បន្តនីតិវិធីទៀត​  ។ 

​   ក្រោយ​ពេល​កេីតហេតុ​ រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​  ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖