ភ្នំពេញ៖ សពជនបរទេសម្នាក់ត្រូវបានគេប្រទះឃេីញស្លាប់ទាំងអាក្រាតកាយសង្ស័យលោតពីលើអគារខុនដូ ធ្លាក់ចូលមកក្នុងបរិវេណហាងមួយកន្លែងបណ្តាលឱ្យបែកក្បាលស្លាប់។ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារខុនដូមួយកន្លែង។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ រូបគាត់បានអង្គុយយាមហាងខាងលើ លុះមកដល់ម៉ោងកេីតហេតុ ក៏ស្រាប់តែឮសំឡេងធ្លាក់ឮក្ឌូក ខណៈនោះរូបគាត់មានការសង្ស័យក៏បានបេីកភ្លេីងដេីររកមេីល ក៍ស្រាប់តែប្រទះឃើញបុរសម្នាក់សង្ស័យជនជាតិបរទេស មានសភាពអាក្រាតកាយ បែកក្បាលហូរឈាម មិនដឹងថាស្លាប់ឬរស់នោះទេ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ី អោយមកពិនិត្យ តែនៅពេលក្រុមគ្រូពេទ្យមកដល់ ពិនិត្យឃើញថាជនរងគ្រោះបានដាក់ខ្យល់ស្លាប់បាត់ទៅហេីយ ។
ករណីនេះផងដែរ បន្តិចក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការហ៊ុមព័ទ្ធខ្សែទៅតាំងកេីតហេតុនិងបានទាក់ទងទៅផ្នែកជំនាញចរាចរណ៍វិទ្យាសាស្ត្រនៃស្នងការដ្ឋានរាជធានីភ្នំពេញអោយមកពិនិត្យសពក៏ដូចជាទីតាំងកេីតហេតុផងដែរ។
ពាក់ពន្ធ័ហេតុការណ៍នេះផងដែរ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយលោតពីលើអគារ ជាន់ទីប៉ុន្មាននោះទេ ឬជាករណីអ្វីផ្សេងអោយប្រាកដនៅឡើយទេ ដោយផ្នែកជំនាញកំពុងតែធ្វើការស្រាវជ្រាវ ។
ក្រោយពេលកេីតហេតុ សពជនងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុករង់ចាំទាក់ទងសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ដោយ៖ សុខា សែនជ័យ