ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង ជាបន្តបន្ទាប់ដោយគ្រោះទឹកជំនន់និងបាក់ដីនៅនេប៉ាល់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញាថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី បានកើនដល់ ១៧០នាក់ និងជាច្រើននាក់បានបាត់ខ្លួន។

តាមក្រសួងមហាផ្ទៃនេប៉ាល់ មនុស្សយ៉ាងហោច១៧០នាក់បានស្លាប់នៅទូទាំងប្រទេស ខណៈ៤២នាក់បានបាត់ខ្លួន ហើយមនុស្សជាង ៣០០០នាក់ត្រូវបាន ជួយសង្រ្គោះ។ ក្រសួងបន្ថែមថាក្នុងចំណោមអ្នកស្លាប់ទាំង១៧០នាក់ មាន៣៥នាក់ត្រូវបានសម្លាប់នៅពេលពួកគេជិះលើរថយន្ត៣គ្រឿង ដែលបានត្រូវបានកប់ បំណាក់ដី នៅលើផ្លូវ highway ស្ថិតនៅភាគខាងត្បូងទីក្រុងកដ្ឋមណ្ឌូ។
គ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ តែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសនេប៉ាល់ អំឡុងរដូវមូសុងដែលចាប់ផ្ដើមពី ខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែក្រុមអ្នកជំនាញនិយាយថាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យគ្រោះធម្មតាកើតឡើងកាន់តែញឹកញាប់ និងសាហាវជាងមុន៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖