ភ្នំពេញ ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រ ធានអចិន្ត្រៃយ៍ សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងAIMF អញ្ជេីញចូលរួមសន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង លើកប្រធានបទ តេីធ្វេីដូចម្ដេចដេីម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុងនិងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម ។ ថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពកុងកដ(théâtr edela Concorde)។
បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះថា៖ ក្នុងសន្និសីទអន្តរជាតិ ស្តីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នោះដែរគណះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជេីញចូលរួមធ្វេីបទបង្ហាញ និងចែករំលែកបទពិសោធន៍ ជាមួយទីក្រុងនានា ដែលជាសមាជិក នៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF លេីប្រធានបទតេីធ្វេីដូចម្ដេចដេីម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថានៅថ្ងៃដដែលនោះតបតាម ការ អញ្ជើញ របស់ លោកជំទាវ អាន អ៊ីដាល់ហ្គោ Ann HIDALGO កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ និងសហការីបានអញ្ជើញ ទស្សនា ការ រៀបចំផ្លូវ រថភ្លើង Tramway នៅស្ថានីយ Porte de Clichy ដែលសាលាក្រុងប៉ារីសបានធ្វើឡេីង សម្រាប់ ទទួលគណះ ប្រតិភូកីឡាអូឡាំពិកនាពេលថ្មីៗ នេះ ។ ក្នុង ពេលនោះដែរ ឯកឧត្ដម អភិបាល រាជធានីនិង សហការី បានឡេីងជិះរថភ្លើង Tramway នេះសាកល្បង ពី ស្ថានីយPorte de Clichy ទៅដល់ ស្ថានីយ ចុងបញ្ចប់ Porte Dauphine អមដោយ ការពន្យល់ អំពីលក្ខណះ បច្ចេកទេស និងតម្រូវការ នៃគម្រោងផ្លូវរថភ្លើង នេះពីអ្នកជំនាញការបារាំងផងដែរ ៕
ដោយ ៖ សំរិត