ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ព និងទាហានកូរ៉េខាងជើង នឹងបញ្ជូនទៅប្រយុទ្ធជួរមុខជាមួយអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី២៩ ខែតុលានេះថា មន្ត្រីយោធាជាន់ខ្ពស់ និងកងទ័ពកូរ៉េខាងជើងមួយចំនួន ដែលត្រូវបានដាក់ពង្រាយទៅរុស្ស៉ី អាចនឹងត្រូវផ្លាស់ទៅកាន់សមភូមិជួរមុខ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

សមាជិកសភាកូរ៉េខាងត្បូង មិនបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះកើតឡើង នៅពេលដែលអង្គការណាតូ បញ្ជាក់ពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅរុស្ស៉ី ហើយថា មានក្រុមទ័ពកូរ៉េខាងជើងខ្លះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ព្រំដែនរុស្ស៉ីជាមួយអ៊ុយក្រែន។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការ ស៉ើបការណ៍សម្ងាត់សភា បានថ្លែងថា យោធារុស្ស៉ី កំពុងបង្រៀនវាក្យស័ព្ទយោធា (ភាសាបច្ចេកទេស) ដល់កងទ័ពកូរ៉េខាងជើង។
តាមកិច្ចប្រជុំនៃគណៈកម្មាធិការស៉ើបការណ៍សម្ងាត់សភា ក្រៅពីកងទ័ពហើយនោះ កម្មករកូរ៉េខាងជើងចំនួន ៤,០០០នាក់ ត្រូវបានបញ្ជូនទៅរុស្ស៉ី។ កូរ៉េខាងជើង ក៏ត្រៀមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា មួយគ្រឿងផ្សេងទៀតផងដែរ ដោយមានជំនួយផ្នែកបច្ចេកវិទ្យាពីទីក្រុងមូស្គូ៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖