ព័ត៌មានទាន់ហេតុការណ៍៖

លោកLi Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារអបអរសាទរជូនសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៩ខែវិច្ឆិកា  លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានផ្ញើសារជូនសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។

      គេហទំព័រ «CCFR China state-controlled media » លោកLi Qiangបានលើកឡើងថា  ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែបដែលមានទំនុកចិត្តគ្នាទៅវិញទៅមកនិងមានជោគវាសនារួមគ្នា។ ពេលបច្ចុប្បន្ននេះ  ការកសាងសហគមន៍រួមវាសនារវាងចិន-កម្ពុជាកំពុងដំណើរការយ៉ាងរលូន។ ភាគីទាំងពីរគួរដើរតួនាទីយ៉ាងពេញលេញនៃយន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តបំពេញបន្ថែមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”  ពន្លឿនការកសាង”ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា”និង”ច្រករបៀងមច្ឆានិងអង្ករ”  និងជំរុញការកសាងសហគមន៍រួមវាសនារវាងចិន-កម្ពុជាឱ្យទទួលការវិវឌ្ឍរីកចម្រើនថ្មីដោយឥតឈប់ឈរ៕

ដោយ ៖ សិលា


ចែករំលែក៖