ព័ត៌មានទាន់ហេតុការណ៍៖

តោះមកស្គាល់! គន្លឹះ០៣សំខាន់ៗដើម្បីការពារគណនីបណ្តាញសង្គម Facebook, Telegram និង TikTok ឲ្យមានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ នៅថ្ងៃទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​គន្លឹះ០៣សំខាន់ៗដើម្បីការពារគណនីបណ្តាញសង្គម Facebook, Telegram និង TikTok ឲ្យមានសុវត្ថិភាព។ 

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល​ បានបញ្ជាក់ថា​ កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ក្នុងពេលដែលចំណេះដឹងស្តីពីហានិភ័យនៅមានកម្រិត​ ដែលហេតុធ្វេីឱ្យជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈការលួចជ្រៀតចូលកាន់កាប់គណនីបណ្តាញសង្គមរបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តអំពេីឆបោកប្រាក់ គំរាមកំហែង​ លួចទិន្នន័យ​ និងបទល្មេីសផ្សេងៗ។

ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកយកគន្លឹះ០៣សំខាន់ៗដើម្បីឱ្យគណនីបណ្តាញសង្គមលោកអ្នកឲ្យមានសុវត្ថិភាពរួមមាន ៖

គន្លឹះទី១៖ ត្រួតពិនិត្យមើលឧបករណ៍ណាខ្លះដែលបាន loggin ចូលគណនីបណ្តាញសង្គមរបស់លោកអ្នក៖

– ចំពោះគណនី Facebook:

សូមចូលទៅកាន់ Setting -> Password and Security -> Where you’re logged in ដើម្បីពិនិត្យមើលតារាងឧបករណ៍ ឬDeviceណាខ្លះដែលកំពុងloggin ចូលគណនី Facebook របស់លោកអ្នក

– ចំពោះគណនី Telegram:

សូមចូលទៅកាន់ Setting -> Device ដើម្បីពិនិត្យមើលឧបករណ៍ ឬdevice ណាខ្លះកំពុងloggin ចូលគណនីរបស់លោកអ្នក

– ចំពោះគណនី TikTok

សូមចូលទៅកាន់ Setting and Privacy -> Security and Permission -> Manages Devices ដើម្បីពិនិត្យមើលមានឧបករណ៍ ឬDevice ណាខ្លះ loggin ចូលគណនីTikTok របស់លោកអ្នក

ករណីសង្ស័យ ឬមានឧបករណ៍ដែលកំពុងលួចចូលប្រើប្រាស់គណនីរបស់លោកអ្នកសូមធ្វើការលុប ឬ log outជាបន្ទាន់ ។

គន្លឹះទី២ ៖ សូមធ្វើការកំណត់លេខសម្ងាត់ដែលពិបាកទាយ ឬប៉ាន់ស្មាន់ពីការលួចចូលប្រើប្រាស់របស់ជនខិលខូច

គន្លឹះទី៣. សូមបើកកំណត់មុខងារ Two Factor Authentication ឬ 2- step verificationបន្ថែមលើគណនីបណ្តាញសង្គមរបស់លោកអ្នកដើម្បីការពារឱ្យមានសុវត្ថិភាពខ្ពស់៕

ដោយ​៖ តារា​


ចែករំលែក៖