ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស៤.០០០នាក់ការពារការប្រកួតបាល់ទាត់រវាងបារាំងនិងអុីស្រាអែល

ចែករំលែក៖

ទូរទស្សន៍ CNN បានដកស្រង់សម្តីប៉ូលិសក្រុងប៉ារីសដែលប្រកាសកាលពីថ្ងៃទី១០ ខែវិច្ឆិកាថា ពួកគេនឹងដាក់ពង្រាយប៉ូលិសចំនួន ៤.០០០ នាក់ និងបុគ្គលិកកីឡដ្ឋានចំនួន ១.៦០០ នាក់ ដើម្បីធានាសុវត្ថិភាពសម្រាប់ការប្រកួតបាល់ទាត់រវាងបារាំង និងអុីស្រាអែល។
ការប្រកួតនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌ UEFA Nations League ហើយមានការចូលរួមដោយលោកប្រធានាធិបតីបារាំង Emmanuel Macron។ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អុីស្រាអែលក៏បានណែនាំដល់ពលរដ្ឋរបស់ខ្លួននៅបរទេសឱ្យជៀសវាងព្រឹត្តិការណ៍វប្បធម៌ ឬកីឡា ជាពិសេសការប្រកួតនៅទីក្រុងប៉ារីសនាពេលខាងមុខ ហើយត្រូវប្រុងប្រយ័ត្នចំពោះការវាយប្រហាររបស់ក្រុមដោយហិង្សា។
យោងតាមប្រធានប៉ូលិសទីក្រុងប៉ារីស Laurent Nuñez បានបញ្ជាក់ថា “បរិបទតានតឹងបច្ចុប្បន្នធ្វើឱ្យការប្រកួតជាព្រឹត្តិការណ៍ដែលមានហានិភ័យខ្ពស់សម្រាប់ពួកយើង។ រដ្ឋាភិបាលប្ដេជ្ញាមិនអត់ឱនចំពោះអំពើហិង្សាណាមួយ»។ លោកបាននិយាយថា ប៉ូលិសចំនួន 2,500 នាក់នឹងត្រូវដាក់ពង្រាយនៅជុំវិញកីឡដ្ឋាន Stade de France ជាមួយនឹងប៉ូលីសចំនួន 1,500 នាក់ផ្សេងទៀតបានរាយប៉ាយពាសពេញរដ្ឋធានីក៏ដូចជាការដឹកជញ្ជូនសាធារណៈផងដែរ។
ទីក្រុងប៉ារីសបានរឹតបន្តឹងសន្តិសុខបន្ទាប់ពីអ្នកគាំទ្រអុីស្រាអែលត្រូវបានវាយប្រហារបន្ទាប់ពីការប្រកួតបាល់ទាត់នៅទីក្រុង Amsterdam (ប្រទេស
ហុល្លង់) កាលពីសប្តាហ៍មុន។ ហ្វូងយុវជនដែលបានធ្វើការវាយប្រហារទំនងជាត្រូវបានញុះញង់ដោយការអំពាវនាវប្រឆាំងអុីស្រាអែល៕ ដោយ៖ ធីរីណា

រូប​ថត​៖ 1thegioi


ចែករំលែក៖