ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ទេសចរណ៍​ រៀបចំកន្ត្រកអនុស្សាវរីយ៍ ដែលបង្ហាញអត្តសញ្ញាណនៃពិធីបុណ្យអុំទុក រួមមានអំបុកស្រូវថ្មី ចេកណាំវ៉ា កូនទូកត្នោត និងកន្ត្រកឬស្សី ដែលជាផលិតផលស្នាដៃខ្មែរ

ចែករំលែក៖

ភ្នំពេញ​៖​ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រសួងទេសចរណ៍​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានរៀបចំកន្ត្រកអនុស្សាវរីយ៍ ដែលបង្ហាញអត្តសញ្ញាណនៃការរៀបចំពិធីបុណ្យអុំទុក រួមមានអំបុកស្រូវថ្មី ចេកណាំវ៉ា កូនទូកត្នោត និងកន្ត្រកឬស្សី ដែលជាផលិតផលស្នាដៃខ្មែរ។ 

ក្រសួង​ទេសចរ​ បានបញ្ជាក់ថា​ ដើម្បីសម្តែងនូវសេចក្តីថ្លែងអំណរគុណជូន បណ្តាស្ថានឯកអគ្គរាជទូត ស្ថានឯកអគ្គរដ្ឋទូតបរទេស ស្ថានកុងស៊ុលបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិ​ ចំពោះការបន្តចូលរួមផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា កិច្ចសហប្រតិបត្តិការល្អប្រសើរ និងការគាំទ្រតាមគ្រប់រូបភាពនាពេលកន្លងមក សំដៅរួមចំណែកជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

ក្រសួងទេសចរ​ បានអំពាវនាវ​សូមចូលរួមជាមួយយើងខ្ញុំក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!, ទេសចរណ៍ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ដើម្បីទេសចរណ៍៕

ដោយ​៖ តារា​


ចែករំលែក៖