ខេត្តសៀមរាប៖ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ដែលជាថ្ងៃទីមួយក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
រមណីយដ្ឋានអង្គរសូមស្វាគមន៍ទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី អញ្ជើញមកកម្សាន្តក្នុងឱកាសនៃពិធីបុណ្យអុំទូក។ សូមការធ្វើដំណើរកម្សាន្តប្រកដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះដែរ ក៏បានបង្ហាញពីកន្លែងពេញនិយមបំផុតទាំង 10 នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ឆ្នាំ 2024! ប្រាសាទអង្គរវត្តនៅប្រទេសកម្ពុជា និងសួនកម្សាន្ត Gardens by the Bay នៅប្រទេសសិង្ហបុរី ជាកន្លែងតំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍ក្នុងចំណាត់ថ្នាក់កំពូលទាំង១០៕
ដោយ៖ តារា