ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ចុះការពារ​សន្ដិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក​ អកអំបុក​ បណ្ដែតប្រទីត​ និងសំពះព្រះខែ

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ នៅថ្ងៃទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ចុះការពារ​ពង្រឹងសន្ដិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​តាមដងផ្លូវ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ ដោយសារការដាក់លក់ដូរទំនិញ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក​ អកអំបុក​ បណ្ដែតប្រទីត​ និងសំពះព្រះខែ​។ 

លោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ​ បានឱ្យដឹងថា​ កម្លាំងប្រចាំការរបស់អធិការដ្ឋានខណ្ឌទួលគោក​ សរុបចំនួន១២៥នាក់​ គឺនៅ (តំបន់ C) បានធ្វើការប្រជុំជួរដើម្បីពិនិត្យវត្តមាន និង ឯកសណ្ឋាន មុនពេលចេញប្រតិបត្តិការល្បាត ទប់ស្កាត់បទល្មើស ត្រៀមអន្តរាគមន៏ ការពារសន្តិសុខ សុវត្ថិភាព និងសំរួលចរាចរណ៏ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក ក្នុងក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះ​ដែរលោក​ អធិការ​ បានធ្វេីការណែនាំដល់កម្លាំងទាំងអស់ត្រូវយកចិត្ដទុកដាក់ថែរក្សា​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​ សុវត្ថិភាពជូ​នប្រជាពលរដ្ឋដែលបានមកដេីរលេងកំសាន្ដ​ និងផ្ដាំផ្ញេីរដល់កម្លាំងទាំងអស់ត្រូវក្រមសីលធម៍​ និងសុជីវធម៍ខ្ពស់ក្នុងពេលបំពេញការងារ៕

ដោយ​៖ តារា​


ចែករំលែក៖