អន្តរជាតិ ៖ នាល្ថាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ជាង២០០ឆ្នាំមុន អធិរាជណាប៉ូឡេអុងបានប្រៀបធៀបប្រទេសចិនទៅជាសត្វតោដែលកំពុងសង្ងំដេក។នៅរដូវផ្ការីកឆ្នាំ២០១៤ លោក Xi Jinping បានអធិប្បាយយ៉ាងក្បោះក្បាយនៅក្បែរទន្លេSeineថា ប្រទេសចិនដែលត្រូវចាត់ទុកជាសត្វតោកំពុងសង្ងំដេកនេះបានភ្ញាក់ឡើងហើយ តែសត្វតោនេះជាតោសន្តិភាព គួរឱ្យស្រឡាញ់និងមានសុជីវធម៌។
គេហទំព័រ «CCFR China state-controlled media » ជនជាតិចិនវាយតម្លៃខ្ពស់លើសន្តិភាពដែលគ្មានហ្សែនដែលឈ្លានពានប្រទេសផ្សេងនិងត្រួតត្រាលើពិភពលោកក្នុងឈាមទេការធ្វើតាមការសន្យារាប់អានជាមួយគ្នាចុះសម្រុងជាមួយប្រទេសជិតខាងគឺជាវិធិសាស្ត្រសម្រាប់ប្រាស្រ័យទាក់ទងគ្នាជាមួយប្រទេសផ្សេងរបស់ប្រទេសចិន។
ប្រទេសចិនគឺជាប្រទេសតែមួយគត់ដែលបានសរសេរ«ការអភិវឌ្ឍដោយសន្តិភាព»ចូលក្នុងរដ្ឋធម្មនុញ្ញនិងលក្ខន្តិកៈបក្សកាន់អំណាចដែលចាត់ទុកជាឆន្ទៈជាតិ។ភាពជឿជាក់លើខ្លួននិងគំនិតដែលដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពគឺមកពីវប្បធម៌ដ៏យូរអង្វែងរបស់ជនជាតិចិន។
គេហទំព័រ «CCFR China state-controlled media » ចាប់ពី«ចម្លើយប្រវត្តិសាស្ត្រនៃគោលការ៥ប្រការនៃការរួមរស់នៅដោយសន្តិសហវិជ្ជមាន»នៅ៧០ឆ្នាំមុនដល់«ចម្លើយយុគសម័យដែលបង្កើតសហគមន៍រួមជោគវាសនានៃមនុស្សជាតិ» ចាប់ពីការរួមរស់នៅដោយសន្តិសហវិជ្ជមានដល់ការចុះសម្រុងគ្នានិងអភិវឌ្ឍរួមជាមួយគ្នា ស្មារតីនៃរួមជាមួយគ្នាបានបន្តវេនរហូតដល់ពេលបច្ចុប្បន្ន។
គេហទំព័រ «CCFR China state-controlled media » តាំងពីយុគសម័យថ្មីមក ការរៀបចំធ្វើពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម ពិព័រណ៍នាំចេញនាំចូលចិននិងពិព៍រណ៍ទំនិញប្រើប្រាស់ ការកសាងតំបន់សាកល្បងពាណិជ្ជកម្មសេរី កំពង់ផែពាណិជ្ជកម្មសេរីកោះHainan…ប្រទេសចិនអបអរស្វាគមន៍ប្រជាជនគ្រប់ប្រទេសទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។
ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយមូលដ្ឋានដែលបើកចំហចំពោះខាងក្រៅ ប្រកាន់ខ្ជាប់នូវការអនុវត្តយ៉ាងម៉ឹងម៉ាត់នូវយុទ្ធសាស្ត្របើកចំហដែលផ្តល់ផលប្រយោជន៍ឈ្នះៗទ្វារ បើកចំហរបស់ប្រទេសចិនកាន់តែទូលាយនោះ រង្វង់មិត្តភក្តិរបស់ប្រទេសចិនបានកាន់តែធំឡើងៗ ប្រទេសរួមជាមួយប្រទេសចិនដើរតាមផ្លូវទំនើបកម្មកាន់តែច្រើនឡើងៗ។
គេហទំព័រ «CCFR China state-controlled media » ការដែលប្រទេសចិនសម្រេចបាននូវទំនើបកម្មគឺជាកំណើននៃកម្លាំងសន្តិភាពពិភពលោកហើយក៏ជាការពង្រឹងធំនៃកម្លាំងយុត្តិធម៌អន្តរជាតិផងដែរ។នរណាដែលមានគោលបំណងដូចគ្នាគឺជាដៃគូ ហើយនរណាដែលស្វែងរកចំណុចដូចគ្នាខណៈពេលរក្សាទុកចំណុចខុសគ្នានោះក៏ជាដៃគូផងដែរ។គោរពគ្នាទៅវិញទៅមក រួមសុខរួមទុក្ខ ចុះសម្រុងគ្នាគឺជាផ្លូវត្រឹមត្រូវសម្រាប់អរិយធម៌មនុស្សជាតិអភិវឌ្ឍទៅមុខ។
គេហទំព័រ «CCFR China state-controlled media » ការរួមរស់នៅដោយចុះសម្រុងគ្នាគឺជាមូលដ្ឋាននៃអរិយធម៌មនុស្សជាតិ ជាការស្វែងរករបស់អរិយធម៌មនុស្សជាតិ។ការកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិបានក្លាយទៅជាទង់ដ៏រុងរឿងដែលដឹកនាំយុគសម័យឆ្ពោះទៅមុខ ពិតជានឹងជំរុញមនុស្សជាតិរួមគ្នាដើរដ៏ធំនេះឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងប្រកបដោយសន្តិភាព សន្តិសុខ វិសលភាពនិងវឌ្ឍនភាពជាមិនខាន៕
ដោយ ៖ សិលា