ភ្នំពេញ៖ លំហូរប្រជាពលរដ្ឋ ដែលមកកម្សាន្ដក្នុងពេលព្រឹកនិងរសៀលថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយមាត់ទន្លេ និងជុំវិញព្រះមរបរាជវាំង មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសជាច្រើនបានចូលរួមទស្សនាតាមបណ្ដោយមាត់ទន្លេ,ជុំវិញព្រះបរមរាជវាំង និងកន្លែងអុំទូក ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានចាប់ផ្ដើមហើយត្រូវ នឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ការចាប់ផ្ដើមអុំទូកនេះ ជាមួយការដើរកម្សាន្ដរបស់ប្រជាពលរដ្ឋ យើងក៏ជនបរទេសនានានៅតាមបណ្ដោយមាត់ទន្លេ និងព្រះបរមរាជវាំងនិងកន្លែងអុំទូក។
រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាម្ចាស់ទីតាំងឬ ជាម្ចាស់ផ្ទះ បានរៀបចំគ្រប់យ៉ាងរួចជាស្រេចទទួលអំណរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុករយៈពេល៣ថ្ងៃ។
ដោយឡែក ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពវិញដោយកម្លាំងសមត្ថកិច្ចចម្រុះទាំងអស់ បានចូលដល់ទីតាំងដែលត្រូវការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដោយដើរល្បាតជាក្រុម។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ដោយ ៖ សំរិត