ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! មិនត្រូវបើកបរហួសល្បឿនកំណត់! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ បានកើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង១៤៖០០ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង១៤៖០០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤) មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើតឡើងចំនួន ១០លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី២នាក់), រងរបួសសរុប ១៤នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ២នាក់) រងរបួសស្រាល ៣នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ៩នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៥នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់), ប្រជែង ១លើក (ស្លាប់ 0នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ 0នាក់, របួសធ្ងន់ 2នាក់,) ៕
ដោយ៖ តារា